១. ព្យញ្ជនៈ “ស”
“ស” ជាព្យញ្ជនៈទី៥ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “សាមញ្ញ” ដូចខាងក្រោម៖
-ពាក្យ “សាមញ្ញ” ( អានថា -មុ័ញ-ញ៉ៈ ) ( ន. ) ( បា. ; សំ. ឝ្រាមណ្យ ) សមណភាព ។ សាមញ្ញគុណ គុណនៃសមណភាព ។ សាមញ្ញប្បដិបត្តិ បដិបត្តិតាមសមណភាព ។ សាមញ្ញសាសនា សាសនារបស់ព្រះពុទ្ធដែលមានភាពជាសមណៈពិត, សាសនាស្រោចស្រង់សត្វ (ពុទ្ធសាសនា) ។ ព. ផ្ទ. ព្រហ្មញ្ញសាសនា, អញ្ញលទ្ធិ ។ល។
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ស្រូវ