១. ព្យញ្ជនៈ “ស”
“ស” ជាព្យញ្ជនៈទី៥ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “សាមន្ត” ដូចខាងក្រោម៖
-ពាក្យ “សាមន្ត” ( អានថា -ម៉ន់ ) ( គុ. ) ( សំ. បា. ) ជិត, ដែលនៅជិតគ្នា : ទីសាមន្ត ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. សា-ម៉ន់-តៈ, ដូចជា សាមន្តគ្រាម ស្រុកជិតគ្នា ។ សាមន្តប្រទេស ប្រទេសជិតគ្នា, ប្រទេសជិតខាង ។ សាមន្តរដ្ឋ ដែនជិតខាង, ដែនដែលមានព្រំប្រទល់គ្នា ។ សាមន្តរាជ ព្រះរាជាក្នុងប្រទេសជិតខាង; ប្រទេសរាជ (ស្ដេចចំណុះគេ) ។ល។
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ស្រូវ