១. ព្យញ្ជនៈ “ស”
“ស” ជាព្យញ្ជនៈទី៥ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “សាមីចិ” ដូចខាងក្រោម៖
-ពាក្យ “សាមីចិ” ( អានថា -ម៉ី-ចិ ) ( គុ. ) ( បា. ) ដែលត្រឹមត្រូវ, ប្រពៃ, សមគួរ, គួរគាប់, មិនឆ្គង ។ សាមីចិកម្ម កិច្ចការត្រឹមត្រូវ; ការគោរព, ការគប្បី ។ សាមីចិបដិបត្តិ បដិបត្តិត្រឹមត្រូវ ។ សាមីចិបដិបទា បដិបទាប្រពៃ ។ សាមីចិបដិបន្ន អ្នកបដិបត្តិត្រឹមត្រូវ (បើស្ត្រីជា សាមីចិបដិបន្នា) ។ សាមីចិវត្ត វត្តបដិបត្តិត្រឹមត្រូវ ។ សាមីចិវាចា ឬ -វាទ សម្ដីត្រឹមត្រូវ, ពាក្យគោរព, ពាក្យគួរសម ។ សាមីចិវាទី អ្នកដែលប្រើសម្ដីគួរសមជានិច្ច ។ ប្រើស្ត្រីជា សាមីចិវាទិនី ។ សាមីចិសាសន៍ ឬ -សាសនា ពាក្យប្រៀនប្រដៅដែលគួរគោរព, ពាក្យប្រៀនប្រដៅត្រឹមត្រូវ ។ល។
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ស្រូវ