១. ព្យញ្ជនៈ “អ”
“អ” ជាព្យញ្ជនៈទី៨ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “អនាគាមី” ដូចខាងក្រោម៖
-ពាក្យ “អនាគាមី” (អានថា អៈន៉ា-) (ន.) អ្នកមិនមកកាន់កាមធាតុទៀត គឺអរិយបុគ្គលដែលបានសម្រេចផលទី៣នៃលោកុត្តរធម៌ហើយ, លុះអស់អាយុអំពីជាតិនេះ, តែងតែទៅកើតក្នុងសុទ្ធាវាសព្រហ្មលោក បានសម្រេចអរហត្តផលហើយបរិនិញ្វនក្នុងទីនោះ (បើស្ត្រីជា អនាគាមិនី) ។ សព្ទនេះ កាលណាបើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ (ដែលគួរប្រកប) ត្រូវធ្វើ មី ជា មិ, ដូចជា អនាគាមិបុគ្គល បុគ្គលដែលបានលុះអនាគាមិផល ។ អនាគាមិផល លោកុត្តរផលរបស់អនាគាមិបុគ្គល ។ អនាគាមិមគ្គ លោកុត្តរមគ្គរបស់អនាគាមិបុគ្គល ។ (ព. ពុ.) ។ល។
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)