១. ព្យញ្ជនៈ “អ”
“អ” ជាព្យញ្ជនៈទី៨ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “អនាថ” ដូចខាងក្រោម៖
-ពាក្យ “អនាថ” (អានថា អៈន៉ាត) (គុ.) ដែលឥតទីពឹង, ឥតពំនាក់ ។ ខ្មែរប្រើសំដៅសេចក្ដីថា “ណែលណោល, កណ្តែងកណ្តោច, ត្រមោច, គួរឲ្យអាណិតពេក, គួរឲ្យអាសូរពេក, គួរឲ្យសង្វេគ, ឲ្យស្លុតចិត្ត” : អនាថចិត្ត ចិត្តអាសូរពេក, ចិត្តខ្លោចផ្សា, ចិត្តសង្វេគ ។ អាណិតអនាថ (អានថា -អន៉ាត) អាណិតអាសូរឬពន់ពេក ។ អនាថករ (អានថា -ថៈ-) ដែលធ្វើឲ្យឥតទីពឹងឬធ្វើមិនឲ្យជាពំនាក់បាន ។ អនាថជន ឬ -បុគ្គល (អានថា -ថៈ-) អ្នកដែលឥតទីពឹង (ព. កា.) : អនាថជន គួរកុំទម្រន់ ក្នុងក្តីក្រទ័ល កុំធ្វើលែនលន ត្រូវខំខ្វាយខ្វល់ ឲ្យត្រាតែដល់ ទីផុតទ័លក្រ ។ អនាថភាព ភាពនៃបុគ្គលដែលគ្មានទីពឹងពំនាក់, ការក្រីក្រលំបាកដោយខ្វះមុខរបររកស៊ីនិងទីជ្រកកោន : ធ្លាក់ចុះក្នុងអនាថភាព, ប្រកបដោយអនាថភាព ។ល។
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)