co khmerwords

ពន្យល់ពាក្យខ្មែរ “សាយយុត​​ ឬ សាវយុត”

១. ព្យញ្ជនៈ “ស”

“ស” ជាព្យញ្ជនៈទី៥ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ

+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “សាយយុត​​ ឬ សាវយុត” ដូចខាងក្រោម៖

-ពាក្យ “សាយយុត​​ ឬ សាវយុត”( ន. ) ( ស. សាយហ្យុត (យុត) “វេលា​ថ្ងៃ​ឈប់” ឬ សាវហ្យុត (-យុត) “ក្រមុំ​ឈប់ ឬ ក្រមុំ​ទច់” ) ឈ្មោះ​ឈើ​មួយ​ប្រភេទ ដើម​រឹង ស្ទើរ​ជា​វល្លិ​ស្រដៀង​នឹង​ត្រៀល​ស្វា ស្លឹក​ស្រដៀង​នឹង​គគីរ តែ​ទ្រើស​ជាង​ផ្កា​សណ្ឋាន​ស្រដៀង​នឹង​ក្តាំងងា មាន​ក្លិន​ស្រដៀង​នឹង​ផ្លែ​ព្នៅ​ទុំ​ក្រអូប​ខ្លាំង​តែ​ក្នុង​វេលា​យប់​ជិត​ភ្លឺ​មក​ទល់​នឹង​ពេល​ថ្ងៃ​រះ​អស់​ក្លិន ។ 

khmer wird 1 4

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់ដោយ ៖ ស្រូវ

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា