IMG_20220904_225359_862

ទំនៀមទម្លាប់ ៥យ៉ាង របស់ប្រជាជនមីយ៉ាន់ម៉ា

សួស្តីប្រិយមិត្តជាទីគោរពស្រលាញ់របស់ ផ្កាស្លា ផាតនើ! ជារៀងរាល់សប្តាហ៍ ទំព័រកម្សាន្ត តែងតែនាំមកជូនប្រិយមិត្តអ្នកអាននូវព័ត៌មានកម្សាន្តពីតំបន់ទេសចរណ៍នានា។ ថ្ងៃនេះ អេដមីនទន្សាយ សូមនាំប្រិយមិត្តមកដឹងពីទំនៀមទម្លាប់ ៥យ៉ាង របស់ប្រជាជនមីយ៉ាន់ម៉ា ដែល​យើងគួរ​ដឹង​មុន​ទៅ​លេងប្រទេសមីយ៉ាន់ម៉ា… ចង់ដឹងថាមានអ្វីខ្លះ សូមចូលរួមអានទាំងអស់គ្នាជាមួយ អេដមីន។

១. កុំប៉ះកាន់ក្បាលនរណាម្នាក់

image 2 5

មីយ៉ាន់ម៉ា ឬយើងអាចហៅម្យ៉ាងទៀតថាប្រទេសភូមា។ អាស្រ័យដោយមានក្រុមជនជាតិភាគតិចជាច្រើន និងគុណតម្លៃប្រពៃណីដ៏រឹងមាំរបស់ជនជាតិភាគតិចទាំងនោះ ទើបអាចធ្វើឲ្យប្រទេសភូមា ក្លាយជាប្រទេសដ៏គួរឱ្យចាប់អារម្មណ៍មួយនៅក្នុងបណ្តាប្រទេសតំបន់អាស៊ីអាគ្នេយ៍នាពេលបច្ចុប្បន្ននេះ។
មិន​ថា​ទៅ​ទី​ណានោះ​ទេ យើង​នឹង​ឃើញ​បុរស​ៗស្លៀក​សារុង​ដូច​ជា ​ឡុងយី ហើយ​កំពុង​ទំពារ​គ្រាប់អ្វីម្យ៉ាង ហើយ​ក៏​នឹង​ឃើញ​ស្ត្រី​ដែល​មាន​មុខមាត់​ញញឹម ព្រម​ទាំងលោក​យាយ​ដែលកំពុង​ជក់​បារីជាដើម ហើយវាក៏​ជា​តម្រុយតំណាងឲ្យ​វប្បធម៌របស់ជនជាតិនេះ។

ឥលូវនេះយើងមកដឹងពីទំនៀមទម្លាប់ នៃការយកដៃទៅប៉ះក្បាលនរណាម្នាក់ : ការនេះវា​ត្រូវ​បាន​គេ​ចាត់​ទុក​ថាជាការ​មិន​គោរព ឬម៉ាក់ងាយ។ ក្បាល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ផ្នែកអវៈយវៈ​ដ៏​ពិសិដ្ឋ​បំផុត​នៃ​រាងកាយ​របស់​មនុស្ស។ ដោយ​សារ​តែ​បែប​នេះ​ហើយ​ទើបការ​ប៉ះ​ក្បាល​នរ​ណា​ម្នាក់ គឺបញ្ជាក់ថាយើង​មាន​ចរិត និងសីលធម៌​មិនល្អ។ ទោះ​បី​ជាយើងប្រព្រឹត្តក្នុង​លក្ខណៈ​រួសរាយរាក់ទាក់ ឬស្រឡាញ់​ក៏​ដោយ។ រឿងនេះក៏មានអ្នក​ខ្លះ​​ចាត់​ទុក​ថា​វា​មិន​អី​ដែរ ​ក្នុង​ការ​ប៉ះ​ក្បាល​កុមារ ប៉ុន្តែ​ដើម្បី​សុវត្ថិភាព ឬមានបញ្ហាកើតឡើង យើងគួរជៀសវាង​ការ​ប៉ះ​ផ្នែក​នេះ​នៃ​រាងកាយ មិន​ថា​មនុស្ស​អាយុ​ប៉ុន្មាន​ឡើយ។

២. ការពាក់​ស្បែក​ជើង​នៅ​វត្ត ឬ​ក្នុង​បរិវេន​ប្រាសាទនានា

image 2 6

សម្រាប់ភ្ញៀវអន្តរជាតិ​ដែល​ចូលវត្តអារាម ឬប្រាសាទបុរាណនានា យើងគួរ​ដោះ​ស្បែក​ជើង រួម​ទាំង​ស្រោម​ជើង​ចេញ​ មុន​ពេល​ចូល​រួម (ប្រភេទ​ស្បែក​ជើង​បែបណាក៏ដោយ)។ នៅពេលដែលប្រទេសនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសអង់គ្លេស ភាពចលាចលបានកើតឡើងបន្ទាប់ពីពួកគេត្រូវបានអនុញ្ញាតឲ្យពាក់ស្បែកជើងចូលទីវត្ត ឬប្រាសាទ និងកន្លែងពិធីសាសនាទាំងនេះ។ បន្ទាប់ពីទទួលបានទាឯករាជ្យពេញលេញ រឿងនេះត្រូវបានប្រជាជនបន្តអនុវត្តសារជាថ្មីឡើងវិញ ហើយស្បែកជើងទាំងអស់នឹងត្រូវដកចេញមុនពេលចូលទៅក្នុងទីកន្លែងទាំងនោះ។ ប្រជាជនមីយ៉ាន់ម៉ា កាន់សាសនាច្រើន ហើយប្រកាន់យកជំនឿព្រះពុទ្ធសាសនារបស់ពួកគេយ៉ាងធ្ងន់ធ្ងរបំផុត ចំពោះការមិនគោរពច្បាប់ទាំងនេះ នឹងត្រូវបានចាត់ទុកថាជារឿងមិនសមហេតុផល ហើយអាចនឹងទទួលទោសទណ្ឌទៀតផង។ ប្រសិនបើយើងមិនច្បាស់ថា ពួកគេត្រូវដោះស្បែកជើងនៅកន្លែងណាទេ ដោយសារខ្វះការណែនាំច្បាស់លាស់ យើងគួរដោះស្បែកជើងចេញទុកនៅកន្លែងណាមួយដែលសមស្រប និងសុវត្ថិភាព។

៣. ការជប់លាងនៅទីគោរពសក្ការៈ ឬប្រាសាទនានា

image 2 7

ការជប់លាងនៅទីគោរពសក្ការៈ ឬប្រាសាទនានា ត្រូវបានហាមឃាត់ជាដាច់ខាត ព្រោះទង្វើនេះត្រូវបានប្រជាជនមីយ៉ាន់ម៉ា យល់ថាមិនសមរម្យ និងជាការមិនគោរពដល់ទីសក្ការៈគោរពសាសនារបស់គេ។ វាជាការខុសច្បាប់សម្រាប់នរណាម្នាក់ក្នុងការជួបជុំបង្កើតកម្មវិធីជប់លៀង ឬផឹកស្រាសប្បាយនៅលើវត្ត ប្រាសាទ ឬទីសក្ការៈគោរពសាសនាផ្សេងៗទៀត ក្នុងប្រទេសមីយ៉ាន់ម៉ា។ អ្នកទស្សនាគួរដឹងពីបំរាមទាំងនេះឲ្យបានច្បាស់លាស់ ជៀសវាងការទទួលបាននូវការណែនាំ ឬពិន័យរបស់ច្បាប់ប្រទេសនេះ។

៤. កុំស្នាក់នៅសណ្ឋាគារដែលមិនបានចុះឈ្មោះ

image 2 8

ភ្ញៀវទេសចរអន្តរជាតិ ដែលចង់ទៅទស្សនាប្រទេសមីយ៉ាន់ម៉ា នោះយើងនឹងឃើញថាពាក្យសុំទិដ្ឋាការតម្រូវឱ្យអ្នកទេសចរបំពេញអាសយដ្ឋានសណ្ឋាគារ ឬផ្ទះសំណាក់ដែលខ្លួនបាន់កក់ទុក នេះគឺដោយសារតែជម្រើសនៃការស្នាក់នៅទាំងអស់ត្រូវតែមានការយល់ព្រមអនុញ្ញាតពីក្រសួងទេសចរណ៍របស់ភូមា។

យើងត្រូវប្រាកដថា បានកក់ទុកកន្លែងស្នាក់ជាមុន ដោយសារបញ្ហាតម្លៃនៅតែមានទំនោរកើនឡើងតាមរដូវកាល ដោយមូលហេតុមានភ្ញៀវបន្តធ្វើដំណើរមកទស្សនាប្រទេសមីយ៉ាន់ម៉ា (ភូមា) កាន់តែច្រើនឡើងៗ ហើយបញ្ហាបន្ទប់ស្នាក់ ជាញឹកញាប់ក៏អាចខ្វះខាតផងដែរ។

៥. ជៀសវាងការប្រើ (សម) ដើម្បីញ៉ាំអាហារ

image 2 10

ទំនៀមទម្លាប់នៃការប្រើ សម និងស្លាបព្រា មានសារៈសំខាន់ចាំបាច់ណាស់សម្រាប់ការបរិភោគអាហារនៅប្រទេសមីយ៉ាន់ម៉ា ដែលយើងត្រូវដឹង។ អាហារត្រូវបានរៀបចំអមដោយស្លាបព្រានៅខាងក្រោមស្រាប់ (ដោយពុំមានភ្ជាប់ សម មកជាមួយឡើយ) ហើយជំនួសដោយការប្រើកាំបិត​វិញ ​ព្រោះនៅទីនោះ ពួកគេ​ប្រើ​ស្ទើរនៅ​ទូទាំង​ប្រទេសទៅហើយ។ ទោះបីជាការហូប មី ឬលតឆា ឬបន្លែក្តី ពួកគេមិនមានទម្លាប់ប្រើ សម ដូចនៅក្នុងប្រទេសលោកខាងលិច ឬអាស៊ីមួយចំនួននោះទេ ទោះយ៉ាងណាក៏ដោយក្នុងករណីខ្លះ យើងក៏អាចស្នើសុំប្រើ សម ដើម្បីអាចទទួលទានអាហារបានស្រួលដូចជា ៖ លតឆា សាច់ក្រក…។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់អត្ថបទដោយ ៖ ស្រូវ

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា