20230909_154037

កោះមូល (កោះកុងក្រៅ) ខេត្តកោះកុង

កោះមូល ជាកោះមួយដែលធំជាងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាមានបណ្តោយ ២២គ.ម និងទទឹង ៧គ.ម។ កោះនេះមានទីតាំងស្ថិតនៅក្នុងស្រុកកោះកុង មានចម្ងាយ ២៤គ.ម ពីទីរួមខេត្តកោះកុងតាមផ្លូវសមុទ្រ។ កោះមូលមានកម្ពស់ ៣៥០ម៉ែត្រ បើប្រៀបធៀបទៅនឹងនិវាទឹកសមុទ្រ។ នៅលើកោះមាន កូនភ្នំជាច្រើនដែលពោរពេញទៅដោយទេសភាពធម្មជាតិ។

កោះកុងក្រៅមានទឹកធ្លាក់ជាង ១០កន្លែង ដែលមានកម្ពស់ពី ៦ម៉ែត្រ ទៅ ២៥ម៉ែត្រ។ ក្រៅពីទឹកធ្លាក់ កោះមូលមានឆ្នេរខ្សាច់ ៦កន្លែងទៀត ដែលមានបណ្តោយពី ៣០,០០ម៉ែត្រ ទៅ ៥០,០០ម៉ែត្រ។ ឆ្នេរទាំងនេះគេឱ្យឈ្មោះថា ឆ្នេរដើមដូងទីមួយ ដល់ទីប្រាំមួយដែលមានឆ្នេរខ្សាច់សក្បោះ និងទឹកថ្លាអាចឆ្លុះដល់បាតខ្សាច់បាន។ នៅជុំវិញកោះមូលនៃឆ្នេរទាំង៦ មានសត្វផ្សោតសមុទ្រជាច្រើន មកហែលប្រលែងលេងនឹងឆ្នេរខ្សាច់ទាំងនោះ គឺពេលព្រឹកចាប់ពី ម៉ោង៩ ដល់ម៉ោង១០:៣០ និងពេលល្ងាច ចាប់ពីម៉ោង១៥ ដល់ម៉ោង ១៧។ សត្វផ្សោតទាំងនេះមានពីរប្រភេទគឺពណ៌ស និង ពណ៌ខ្មៅ។

image 6 edited 1

ខាងក្រោមនេះជាព័ត៌មានបង្ហាញពីទីតាំង មធ្យោបាយធ្វើដំណើរ កន្លែងស្នាក់ កន្លែងលក់អាហារ រួមទាំងប្រព័ន្ធទំនាក់ទំនង ៖

-ទីតាំង (ផែនទី-Map) : https://maps.app.goo.gl/ccPPzfBnFZ1QtmXbA

-មធ្យោបាយធ្វើដំណើរ : ធ្វើដំណើរតាមផ្លូវជាតិលេខ ចម្ងាយប្រមាណ 247km, ពីរាជធានីភ្នំពេញអាចធ្វើដំណើរតាមរយៈរថយន្តក្រុង តាក់ស៊ី (តម្លៃធ្វើដំណើរចន្លោះពី 5ម៉ឺនរៀល-6ម៉ឺនរៀល និងធ្វើដំណើរតាមទូកបន្តទៀត) ។

-កន្លែងស្នាក់ : តាតៃ ស្តារឡៃថ៏ ឡូដ៏ Tatai Star Light Lodge មានទីតាំងនៅជិតតំបន់រមណីយដ្ឋានកោះកុងក្រៅ តម្លៃបន្ទប់ស្នាក់ ។ ទំនាក់ទំនងតាមរយៈលេខទូរសព្ទ : 015 846 977
ចុច Link ដើម្បីមើលព័ត៌មានលម្អិត : N/A

-កន្លែងលក់អាហារ : អាចធ្វើការទំនាក់ទំនងសាកសួរពីតម្លៃមុខម្ហូប TaTai Café តាតៃ កាហ្វេ។ទំនាក់ទំនងតាមរយៈលេខទូរសព្ទ : 086 500 192
ចុច Link ដើម្បីមើលព័ត៌មានលម្អិតពីហាង :​ N/A

-ចុចទីនេះដើម្បីមើលកន្លែងស្នាក់តាមខេត្តកោះកុង : https://phkaslapartner.com/business-kamsan/hotel_hospitality/

image 2023 09 04 15 57 28
image 7 edited

20230410 211507 2

-សូមចុច link ដើម្បីអានអត្ថបទពីតំបន់កម្សាន្តក្នុងប្រទេសកម្ពុជា ផ្សេងៗទៀត :

https://phkaslapartner.com/business-kamsan/travelingcambodia/

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ផ្សាយពាណិជ្ជកម្មពីអាជីវកម្មរបស់លោកអ្នក សូមផ្សាយជាមួយ ផ្កាស្លា ផាតនើ!

អត្ថបទដោយ ៖ ស្រូវ

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា