20230914_140919

កោះរ៉ុង ខេត្តព្រះសីហនុ

កោះរ៉ុង ស្ថិតនៅក្នុងឃុំកោះរ៉ុង ឬ សង្កាត់លេខ៥ ខណ្ឌមិត្តភាព ខេត្តព្រះសីហនុ មានចម្ងាយ ២៥គ.ម ពីទីរួមខេត្តព្រះសីហនុ។ ហើយឆ្នេរសមុទ្ រតភ្ជាប់នៅក្នុងឈូងសមុទ្រថៃ។ បើយើងធ្វើដំណើរតាមនាវាល្បឿនលឿនពីក្រុងព្រះសីហនុចំណាយពេលប្រហែល ៤៥នាទី កោះនេះមានផ្ទៃដីទំហំធំរហូតដល់ ៧៨គីឡូម៉ែត្រការ៉េ និងមានប្រវែងពីជើងទៅត្បូងប្រហែល ១០គីឡូម៉ែត្រ។ ចំនុចខ្ពស់បំផុតរបស់កោះមានកម្ពស់ ១៣៣ម៉ែត្រពីនីវ៉ូទឹកសមុទ្រ។ កោះរ៉ុង គឺជាគោលដៅទេសចរណ៍ដែលកំពុងពេញនិយមសម្រាប់អ្នកដែលចង់លំហែកាយតាមកោះនៃប្រទេសកម្ពុជា។ កោះនេះគឺជាកោះដ៏ស្រស់ស្អាតបំផុតនៃតំបន់កំពង់សោម។

ការធ្វើដំណើរទៅកោះរ៉ុង ត្រូវចំណាយពេល ពីរម៉ោង ឬច្រើនជាងនេះ ពីដីគោកក្នុងក្រុងព្រះសីហនុប្រទេសកម្ពុជា។ ចាប់ពីខែធ្នូទៅ រហូតដល់ខែមេសា ទឹកសមុទ្រនឹងប្រែជាពណ៌ខៀវស្រងាត់ ឆ្នេរខ្សាច់ពណ៌សរក្បុស ស្រស់ស្អាត ជំនោរសមុទ្រដ៏បរិសុទ្ធជាមួយ និងសម្រស់ធម្មជាតិដែលមិនអាចកាត់ថ្លៃបាន ហើយទេសភាពដែលស្រស់ស្អាតបំផុត គឺនៅក្នុងខែកុម្ភៈ។ ក្រៅពីនេះទៀត កោះរ៉ុង គឺជាកន្លែងអភិរក្សសត្វសមុទ្រដ៏ល្អមួយ ហើយនៅរមណីយដ្ឋានកោះរុង ក៏ជាកន្លែងកម្សាន្តដ៏ល្បីល្បាញសម្រាប់ភ្ញៀវទេសចរមុជទឹកមើលផ្កាថ្ម ប្រព័ន្ធជីវចម្រុះ និងមើលសត្វសមុទ្រនៅបាតសមុទ្រជាដើម។ ទោះបីវាមានទំហំធំមែន តែមានផ្ទះអ្នកស្រុកប្រហែល ១,០០០គ្រួសារប៉ុណ្ណោះ។

image 50

ខាងក្រោមនេះជាព័ត៌មានបង្ហាញពីទីតាំង មធ្យោបាយធ្វើដំណើរ កន្លែងស្នាក់ កន្លែងលក់អាហារ រួមទាំងប្រព័ន្ធទំនាក់ទំនង ៖

-ទីតាំង (ផែនទី-Map) : https://maps.app.goo.gl/qMT1WQWnMgEEkn9X7

-មធ្យោបាយធ្វើដំណើរ : ធ្វើដំណើរតាមផ្លូវជាតិលេខ4 ចម្ងាយប្រមាណ 254km, ពីរាជធានីភ្នំពេញអាចធ្វើដំណើរតាមរយៈរថយន្តក្រុង តាក់ស៊ី (តម្លៃធ្វើដំណើរចន្លោះពី 5ម៉ឺនរៀល-6ម៉ឺនរៀល និងធ្វើដំណើរតាមទូកបន្តទៀត)។

-កន្លែងស្នាក់ : Sok San Beach Resort មានទីតាំងនៅជិតតំបន់កោះរ៉ុង តម្លៃបន្ទប់ស្នាក់។ ទំនាក់ទំនងតាមរយៈលេខ : 017 777 831
ចុច Link ដើម្បីមើលព័ត៌មានលម្អិត : N/A

-កន្លែងលក់អាហារ : អាចធ្វើការទំនាក់ទំនងសាកសួរពីតម្លៃមុខម្ហូប ។ ទំនាក់ទំនងតាមរយៈលេខ :
ចុច Link ដើម្បីមើលព័ត៌មានលម្អិតពីហាង :​

-ចុចទីនេះដើម្បីមើលកន្លែងស្នាក់តាមខេត្តព្រះសីហនុ : https://phkaslapartner.com/business-kamsan/hotel_hospitality/

image 7 edited 4
image 2
image 7 edited 5
image 7
image 7 edited 7
image 51 edited
image 7 edited 3
image 1 31
image 1 32 edited

20230410 211507 2

-សូមចុច link ដើម្បីអានអត្ថបទពីតំបន់កម្សាន្តក្នុងប្រទេសកម្ពុជា ផ្សេងៗទៀត :

https://phkaslapartner.com/business-kamsan/travelingcambodia/

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ផ្សាយពាណិជ្ជកម្មពីអាជីវកម្មរបស់លោកអ្នក សូមផ្សាយជាមួយ ផ្កាស្លា ផាតនើ!

អត្ថបទដោយ ៖ ស្រូវ

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា