20230812_125929

ភ្នំបាយ៉ង ស្រុកគិរីវង្ស

ភ្នំបាយ៉ង ស្ថិតនៅក្នុងភូមិពោធិរោង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង្ស ខេត្តតាកែវ។ មានចម្ងាយ ១២១គ.ម ពីភ្នំពេញ បើធ្វើដំណើរតាមរថយន្តត្រូវប្រើរយៈពេលអស់ ៣ម៉ោង១៥នាទី តាមផ្លូវជាតិលេខ២ កាត់តាមស្រុកបាទី ស្រុកសំរោង ក្រុងដូនកែវ និងស្រុកទ្រាំង។ បើធ្វើដំណើរចេញពីទីរួមខេត្តមានចម្ងាយ ៤៣គ.ម នៅប៉ែកខាងត្បូងនៃទីរួមខេត្តតាកែវ។

ប្រាសាទបាយ៉ង ស្ថាបនាឡើងនៅលើកំពូលភ្នំបាយ៉ង មានកម្ពស់ ៣១៣ម៉ែត្រ និងមានជណ្តើរ៣ ចំនួន៩០កាំ។ ប្រាសាទនេះកសាងឡើងនៅក្នុងសតវត្សរ៍ទី៧ ពីឆ្នាំ៦១៥-៦៣៥ ដោយព្រះបាទភវវរ្ម័នទី២ ធ្វើអំពីថ្មបាយក្រៀម ឥដ្ឋ និងថ្មស៊ីស្ត ថ្មស្រទាប់ ដែលមានបណ្ដោយ ១៣ម៉ែត្រ ទទឹង ៩ម៉ែត្រ និងកម្ពស់១២ម៉ែត្រ។ បច្ចុប្បន្នប្រាសាទនេះត្រូវបានបាក់បែកខូចខាតយ៉ាងខ្លាំង បំណែកទាំងឡាយ ត្រូវនៅរាយប៉ាយពេញដី ផ្ទៃកំពូលប្រាសាទបានធ្លាក់មកដី រីឯរបងធ្វើអំពីថ្មបាយក្រៀមត្រូវខូចខាតបាក់បែកអស់ដែរ។

ក្រៅពីប្រាសាទបាយ៉ង នៅលើភ្នំបាយ៉ង មានប្រាសាទ៤ទៀត នៅក្បែរនោះគឺ ប្រាសាទព្រះគោ ប្រាសាទកាណាងខាងលិច ប្រាសាទកាណាងខាងកើត និងប្រាសាទកំពូលកាណង់ ដើម្បីឧទ្ទិសដល់ព្រហ្មមញ្ញសាសនា ពីព្រោះនៅចំកណ្តាលប្រាសាទ មានតម្កល់នូវលិង្គព្រះឥសូរក្នុងសម័យសាងសង់ប្រាសាទនោះ។

ប្រាសាទបាយ៉ងគឺជារមណីយដ្ឋានប្រវត្តិសាស្ត្រដែលធ្វើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទទូចចង់ទៅទស្សនាដើម្បីស្វែងយល់អំពីសក្តានុពលទេសចរណ៍ និងស្នាដៃដំណែលនៃបុព្វបុរសខ្មែរយើង។ ប៉ុន្តែសព្វថ្ងៃនេះផ្លូវទៅកាន់ភ្នំមានសភាពលំបាក ដោយសារប្រព័ន្ធផ្លូវពីជំនាន់ចាស់ ដែលមានលក្ខណៈបច្ចេកទេសត្រឹមត្រូវនោះ ត្រូវខូចខាត និងកប់បាត់ទៅក្នុងព្រៃក្រាស់។

ភ្ញៀវនឹងបានយល់ដឹងអំពីប្រវត្តិសាស្ត្រ និងវប្បធម៌ជះឥទ្ធិពលសុសសាយទៅខាងក្រៅ។ ប្រព័ន្ធផ្លូវទឹកទាក់ទងទៅនឹងភ្នំបាយ៉ង គឺជាកត្តាមួយដ៏សំខាន់មិនអាចខ្វះបានក្នុងការអភិវឌ្ឍន៍មូលដ្ឋានទេសចរណ៍ ដោយហេតុថា ប្រសិនបើគ្មានផ្លូវភ្ញៀវទេសចរក៏ពុំអាចទៅលេងដែរ លើកលែងតែអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រខ្មែរ។

ក្រៅពីភ្នំបាយ៉ង នៅស្រុកគិរីវង្ស មានជ្រោះមួយប្រវែង ១០០០ម៉ែត្រ និងទទឹង ៦ម៉ែត្រនៅរដូវវស្សា និង ២ម៉ែត្រនៅរដូវប្រាំងដែល មានឈ្មោះថា ទឹកជ្រោះផ្អោក ជ្រោះនេះមានទិដ្ឋភាពស្រស់បំព្រងនៅរដូវវស្សា។ យើងអាចទៅលេងជ្រោះនេះនៅរដូវវស្សា ព្រោះមានទឹកហូរកាត់ថ្មដា ធ្លាក់ពីលើកំពូល ភ្នំឮសូរដូចជាតូរ្យតន្ត្រីដែលកំពុងតែប្រគុំ។

image 4 15

ទៅអនាគត បើសិនអាចទប់ទឹកនេះទុក រួចបើកបង្ហូរឱ្យមានរូបភាពដូចខាងលើនេះនៅរដូវប្រាំង សង្ឃឹមថាចំណូលនឹងកើនឡើង មួយកម្រិតទៀត ពីព្រោះរដូវប្រាំងងាយស្រួលធ្វើដំណើរ។

image 2023 06 21 15 07 48 1 edited

ខាងក្រោមនេះជាព័ត៌មានបង្ហាញពីទីតាំង មធ្យោបាយធ្វើដំណើរ កន្លែងស្នាក់ កន្លែងលក់អាហារ រួមទាំងប្រព័ន្ធទំនាក់ទំនង ៖

-ទីតាំង (ផែនទី-Map) : https://maps.app.goo.gl/C63Gcjg6Lb845Knk9

-មធ្យោបាយធ្វើដំណើរ : មានចម្ងាយ ១២១គីឡូម៉ែត្រ ពីភ្នំពេញ បើធ្វើដំណើរតាមរថយន្តត្រូវប្រើរយៈពេលអស់ ៣ម៉ោង ១៥នាទី តាមផ្លូវជាតិលេខ២ កាត់តាមស្រុកបាទី ស្រុកសំរោង ក្រុងដូនកែវ និងស្រុកទ្រាំង។ បើធ្វើដំណើរចេញពីទីរួមខេត្តមានចម្ងាយ ៤៣គីឡូម៉ែត្រ នៅប៉ែកខាងត្បូងនៃទីរួមខេត្តតាកែវ។

-កន្លែងស្នាក់ : N/A
ចុច Link ដើម្បីមើលព័ត៌មានលម្អិតពីហាង : N/A

-កន្លែងលក់អាហារ : អាចធ្វើការទំនាក់ទំនងសាកសួរពីតម្លៃមុខម្ហូបតាមរយៈអាហារដ្ឋាន ខ្យងចំហុយជើងភ្នំ។ ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ : 071 426 2392 / 015 714 780។
ចុច Link ដើម្បីមើលព័ត៌មានលម្អិតពីហាង : N/A

-ចុចទីនេះដើម្បីមើលកន្លែងស្នាក់ខេត្តតាកែវ : https://phkaslapartner.com/business-kamsan/hotel_hospitality/

image 2023 06 21 09 17 05 edited
image 2023 06 21 15 25 34 edited
image 4 14 edited

20230410 211507 2

-សូមចុច link ដើម្បីអានអត្ថបទពីតំបន់កម្សាន្តក្នុងប្រទេសកម្ពុជា ផ្សេងៗទៀត :

https://phkaslapartner.com/business-kamsan/travelingcambodia/

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ផ្សាយពាណិជ្ជកម្មពីអាជីវកម្មរបស់លោកអ្នក សូមផ្សាយជាមួយ ផ្កាស្លា ផាតនើ!

អត្ថបទដោយ ៖ ទន្សាយ (ភ្នំ)

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា