20231122_094038

ភ្នំគូលេន (តំបន់ប្រាសាទដទៃទៀត) ខេត្តសៀមរាប មិនទាន់រួចរាល់

គូលេនស្ថិតនៅក្នុងស្រុកស្វាយលើ និងស្រុកវ៉ារិនមានចម្ងាយ៦០ម៉ែត្រពីក្រុងសៀមរាប និងប្រហែល២៥គ.ម ពីប្រាសាទបន្ទាយស្រី។ ភ្នំគូលេនឈ្មោះដើមថាមហិន្ទ្របពិត ជាកន្លែងដែលព្រះបាទជ័យវរ្ម័នទី២ប្រារព្ធធ្វើពិធីទេវរាជ និងប្រកាសឯករាជ្យពីប្រទេសជ្វាក្នុងឆ្នាំ៨០២  ដែលជាពេលដែលសម័យអង្គរកើតឡើង។ ភ្នំនេះជាទីក្រុងរបស់ចក្រភពខ្មែរដំបូងគេជិតកន្លះសតវត្សរ៍មុនពេលប្តូរទៅហរិហរាល័យដែលឥឡូវហៅថារលួស។ មានប្រាសាទប្រហែល២០រកឃើញលើភ្នំនេះ។ អ្នកទេសចរអាចឡើងទៅដល់កំពូលភ្នំ តាមថ្មើរជើង និងតាមរថយន្ត។ នៅលើភ្នំភ្ញៀវទេសចរអាចទស្សនា ៖

  • ជប់ព្រះ ជាកន្លែងដែលមានទីតាំងស្ថិតនៅចង្កេះភ្នំ ជាទីរាបស្មើមានទឹកហូរចេញតាមថ្មយ៉ាងត្រជាក់ អាចផ្តល់កំលាំងដល់ភ្ញៀវទេសចរយកលុបលាងមុខ និងបន្តដំណើរទៅមុខទៀត។ នៅក្បែរនោះមានដើមចំប៉ាមួយយ៉ាងធំដែលយើងកម្រឃើញមានដែលមានមុខកាត់ប្រមាណ០.៧ម៉ែត្រ និងកម្ពស់១៥ម៉ែត្រ។ ជប់ព្រះមានរូបចម្លាក់ព្រះមួយអង្គធំ និងតូចៗជាច្រើនទៀតកសាងឡើងសតវត្សរ៍ទី១៦។

image 2023 11 16 09 17 22
  • លិង្គ១,០០០ មានទីតាំងស្ថិតនៅលើខ្នងភ្នំតាមបណ្តោយទឹកស្ទឹងសៀមរាប។ ចម្លាក់នេះមានរូបយោនី និងលិង្គជាច្រើននៅពាសពេញផ្ទៃបាតស្ទឹង ដែលមានទឹកហូរកាត់ខួបប្រាំងខួបវស្សា។

image 2023 11 15 09 46 38
image 2023 11 15 09 47 02
  • ស្រះដំរី គឺជាកន្លែងដែលមានរូបសត្វថ្មធំៗយាម ភ្នំនេះ។

image 2023 11 15 10 05 49

ខាងក្រោមនេះជាព័ត៌មានបង្ហាញពីទីតាំង មធ្យោបាយធ្វើដំណើរ កន្លែងស្នាក់ កន្លែងលក់អាហារ រួមទាំងប្រព័ន្ធទំនាក់ទំនង ៖

-ទីតាំង (ផែនទី-Map) : https://maps.app.goo.gl/N9xrKrmCruVDpZoS7

-មធ្យោបាយធ្វើដំណើរ : មានចម្ងាយប្រហែល២៥គីឡូម៉ែត្រពីប្រាសាទបន្ទាយស្រី។

-កន្លែងស្នាក់ : N/A
ចុច Link ដើម្បីមើលព័ត៌មានលម្អិត : N/A

-កន្លែងលក់អាហារ : N/A
ចុច Link ដើម្បីមើលព័ត៌មានលម្អិតពីហាង : N/A

-ចុចទីនេះដើម្បីមើលកន្លែងស្នាក់ខេត្តសៀមរាប : https://phkaslapartner.com/business-kamsan/hotel_hospitality/

image 2023 11 15 10 05 40
image 2023 11 15 10 05 28
image 2023 11 15 10 05 58
  • ព្រះលានស្តេចគំលង់ មានផ្ទៃរាបស្មើប្រៀបបីដូចជាកន្លែងចាក់បេតុង។ នៅចំកណ្តាលមានកូនប្រាសាទបាក់បែកមួយដែលកសាងឡើងអំពីឥដ្ឋតាន់។ ទីនេះបើតាមការសិក្សាគឺជាកំអែលបន្ទុះភ្នំភ្លើងដែលមានអាយុរាប់រយឆ្នាំមកហើយ។
  • ព្រះអង្គធំ ស្ថិតនៅលើកំពូលភ្នំដែលកសាងឡើងនៅក្នុងសតវត្សរ៍ទី១៦ នៅចំពីលើថ្មដុះមួយដុំយ៉ាងធំដែលមានកម្ពស់៧.៥ម៉ែត្រ មានរូបព្រះចូលនិព្វាន ដែលមានបណ្តោយ៨ម៉ែត្រ។ ព្រះអង្គធំជាទីសក្ការៈ និងមានបរមីយ៉ាងធំពូកែស័ក្តិសិទ្ធិប្រចាំភ្នំគូលេន។ នៅជិតនោះក៏មានដើមចំប៉ាពីរដើមធំៗដែរ។ ក្រៅពីរូបព្រះអង្គធំ គេសង្កេតឃើញមានឆត្ររួច, បាតជើងព្រះបាតជាន់ទុក្ខ, ពើងឆត្រ, ពើងឥសូរ, ពើងឥសីជាច្រើនទៀត។
image 2023 11 15 10 48 32
image 2023 11 15 10 49 41
  • ទឹកធ្លាក់ភ្នំគូលេន នៅលើភ្នំគូលេនមានទឹកធ្លាក់ដែលជាកន្លែងសម្រាប់មុជទឹកកម្សាន្តដ៏ស្រស់ត្រកាល។ ទឹកធ្លាក់នោះមានពីរដំណាក់គឺ ដំណាក់ទី១មានកម្ពស់ពី៤-៦ម៉ែត្រ ដែលមានមុខកាត់ពី១០-១៥ម៉ែត្រទៅតាមរដូវប្រាំងឬរដូវវស្សា។ ដំណាក់ទី២ ទឹកមានកម្ពស់១៥-២០ម៉ែត្រមានមុខកាត់ពី៦-៨ម៉ែត្រ ទៅតាមរដូវប្រាំងឬរដូវវស្សា នៅក្បែរទឹកធ្លាក់គេសង្កេតឃើញមានប្រាសាទបាក់បែកមួយដែលកសាងអំពីថ្មបាយក្រៀមហៅថាប្រាសាទក្រោលរមាស។
image 2023 11 15 10 32 58
image 2023 11 15 10 37 24
image 2023 10 06 15 33 06 edited
image 2023 10 06 15 33 36 edited
image 2023 10 06 15 35 35 edited
image 2023 10 06 15 33 15 edited

This image has an empty alt attribute; its file name is 20230410_211507-2-1024x266.jpg

-សូមចុច link ដើម្បីអានអត្ថបទពីតំបន់កម្សាន្តក្នុងប្រទេសកម្ពុជា ផ្សេងៗទៀត :

https://phkaslapartner.com/business-kamsan/travelingcambodia/

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!



ផ្សាយពាណិជ្ជកម្មពីអាជីវកម្មរបស់លោកអ្នក សូមផ្សាយជាមួយ ផ្កាស្លា ផាតនើ!

អត្ថបទដោយ ៖ ទន្សាយ (ភ្នំ)

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា