20230508_043633

កន្លែងស្នាក់ ខេត្តស្វាយរៀង

ដើម្បីផ្តល់ភាពងាយស្រួលក្នុងការស្វែងរកន្លែងស្នាក់នៅពេលបងប្អូនអញ្ជើញមកលេងកម្សាន្តក្នុងខេត្តស្វាយរៀង ផ្កាស្លា ផាតនើ សូមធ្វើការណែនាំប្រិយមិត្តមកស្គាល់សណ្ឋាគារចំនួន ២កន្លែងដែលមានទីតាំងស្ថិតនៅខេត្តស្វាយរៀង។ ចង់ដឹងថាសណ្ឋាគារទាំង២នោះ មានទីតាំង និងទទួលរៀបចំបម្រើសេវាកម្មបន្ទប់ស្នាក់ ឬអាហារ ដូចម្តេចខ្លះ សូមប្រិយមិត្តអញ្ជើញជ្រាបជាព័ត៌មានដូចខាងក្រោម៖

ទី១-សណ្ឋាគារ​ ឋាណាតា Svay Rieng Hotel

ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង.

image 1 2 edited

សណ្ឋាគារ​ ឋាណាតា Svay Rieng Hotel មានបន្ទប់ស្នាក់ល្អស្អាត បន្ទប់នីមួយៗទូលាយ អនាម័យល្អ និងមានទទួលភ្ញៀវស្នាក់នៅជាលក្ខណៈគ្រួសារ ក្រុមការងារ ឬក្រុមភ្ញៀវទេសចរណ៍ជាដើម…។ល។ ក្នុងនោះសណ្ឋាគារមានប្រភេទបន្ទប់ស្នាក់នៅគ្រែ១ អាចគេងបាន ១នាក់ និង បន្ទប់ស្នាក់នៅគ្រែ២ អាចគេងបាន ៣-៤នាក់ ជាពិសេសសណ្ឋាគារមានទីធ្លាអង្គុយលេងកម្សាន្តពេលរាត្រីយ៉ាងទូលាយត្រជាក់ចិត្ត មានឯកជនភាព និងសុវត្ថិភាព ២៤ម៉ោង។

image 5 22 edited

-ដើម្បីជ្រាបកាន់តែច្បាស់ពីទីតាំង រូបភាពបន្ទប់ និងតម្លៃបន្ទប់ស្នាក់ សូមចុចតំណភ្ជាប់ (Link) ខាងក្រោម៖

https://phkaslapartner.com/business/bavet-hotel-svay-rieng-province/

20230410 211507 2

ទី២-សៀងហៃ រីហ្សត Svay Rieng Resort

មានទីតាំងស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង.

image 1 1 edited

សៀងហៃ រីហ្សត Svay Rieng Resort មានបន្ទប់ស្នាក់ល្អស្អាត បន្ទប់នីមួយៗទូលាយ អនាម័យល្អ និងមានទទួលភ្ញៀវស្នាក់នៅជាលក្ខណៈគ្រួសារ ក្រុមការងារ ឬក្រុមភ្ញៀវទេសចរណ៍ជាដើម…។ល។ ក្នុងនោះសណ្ឋាគារមានប្រភេទបន្ទប់ធម្មតា វីអាយភី និងបាងហ្គឡូ ជាពិសេសសណ្ឋាគារមានទីធ្លាអង្គុយលេងកម្សាន្តយ៉ាងត្រជាក់ចិត្ត។

image 5 23 edited

-ដើម្បីជ្រាបកាន់តែច្បាស់ពីទីតាំង រូបភាពបន្ទប់ និងតម្លៃបន្ទប់ស្នាក់ សូមចុចតំណភ្ជាប់ (Link) ខាងក្រោម៖ https://phkaslapartner.com/business/shanghai-resort-at-svay-rieng/

20230410 211507 2

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

អត្ថបទដោយ ៖ កំប្រ៉ុក (ភ្នំ)

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា