20231122_101415

ប្រាសាទបាគង (តំបន់រលួស) ខេត្តសៀមរាប

ប្រាសាទបាគង ស្ថិតនៅខាងត្បូងនៃប្រាសាទព្រះគោ នៅក្នុងភូមិបាគង ស្រុកបាគង ខេត្តសៀមរាប។ ប្រាសាទនេះក៏កសាងឡើងដោយព្រះបាទឥន្ទ្រវរ្ម័នទី១ ផងដែរនៅឆ្នាំ៨៨១ ឧទ្ទិសដល់ព្រះឥសូរក្នុងព្រហ្មមញ្ញសាសនា។ ប្រាសាទនេះស្ថិតនៅចំកណ្តាលទីក្រុងហរិហរល័យ។

នេះជាប្រាសាទភ្នំតំណាងឲ្យភ្នំព្រះសុមេរុ។ ប្រាសាទនេះមាន៥ជាន់ ដែល៤ជាន់ តំណាងឲ្យឋានទាំងបួនរបស់នាគ គ្រុឌ និងយក្សា និងជាន់ទីប្រាំ ​ជាឋានរបស់ព្រះ។​ ប្រាសាទមានកំពែងពីរជាន់។ កំពែងខាងក្រៅមានទំហំ ៩០០ម៉ែត្រ x ៧០០ម៉ែត្រ និងមានគូទឹកព័ទ្ធជុំវិញ និងមានផ្លូវចូលទាំងបួនទិស។ ប្រាសាទមានកំពែងពីរជាន់។ កំពែងខាងក្រៅមានទំហំ ៩០០ម៉ែត្រ × ៧០០ម៉ែត្រទាំងបួនទិស។ កំពែងខាងក្នុងដែលតូចជាងមានគោបុរៈធ្វើពីថ្មភក់ និងថ្មបាយក្រៀម។ ថែវនៅសងខាងស្ថិតនៅស្របនឹងជញ្ជាំងខាងកើត។ មានអគារពីរទៀតមានទ្វារចូលបួន។ កំពែងខាងក្នុងដែលតុចជាងមានគោបុរៈធ្វើពីថ្មភក់ និងថ្មបាយក្រៀម។​ ថែវសងខាងស្ថិតនៅស្របនឹងជញ្ជាំងខាងកើត។ សិលាចារិកនៃប្រាសាទនេះមាននៅអគារខាងជើង។នៅខាងមុខមានបណ្ណាល័យពីរធ្វើពីថ្មភក់បែរមុខទៅរកផ្លូវចូលប្រាសាទ។ ប្រាង្គកណ្តាលនៃប្រាសាទមានជណ្តើរឡើងទាំងបួនទិស ហើយអាចមើលឃើញពីគ្រប់ជាន់ទាំងអស់។

image 2023 10 06 15 47 35 edited

ខាងក្រោមនេះជាព័ត៌មានបង្ហាញពីទីតាំង មធ្យោបាយធ្វើដំណើរ កន្លែងស្នាក់ កន្លែងលក់អាហារ រួមទាំងប្រព័ន្ធទំនាក់ទំនង ៖

-ទីតាំង (ផែនទី-Map) : https://maps.app.goo.gl/3rDJdLiePcapebJb6

-មធ្យោបាយធ្វើដំណើរ : នៅខាងត្បូងនៃប្រាសាទព្រះគោប្រហែល១.៦គីឡូម៉ែត្រ នៅក្នុងភូមិបាគង ស្រុកបាគង ខេត្តសៀមរាប។  

-កន្លែងស្នាក់ : N/A
ចុច Link ដើម្បីមើលព័ត៌មានលម្អិត : N/A

-កន្លែងលក់អាហារ : N/A
ចុច Link ដើម្បីមើលព័ត៌មានលម្អិតពីហាង : N/A

-ចុចទីនេះដើម្បីមើលកន្លែងស្នាក់ខេត្តសៀមរាប : https://phkaslapartner.com/business-kamsan/hotel_hospitality/

image 2023 10 06 15 48 52 edited
image 2023 10 06 15 48 03 edited
image 2023 10 06 15 47 45 edited
image 2023 11 15 10 29 36
image 2023 11 15 10 31 26
image 2023 11 03 16 06 06
image 2023 11 03 16 06 29
image 2023 11 15 10 32 04
image 2023 11 03 16 06 45
image 2023 11 03 16 06 16
image 2023 11 15 10 28 58
image 2023 11 15 10 29 21
image 2023 11 03 16 06 22
image 2023 11 03 16 06 38

This image has an empty alt attribute; its file name is 20230410_211507-2-1024x266.jpg

-សូមចុច link ដើម្បីអានអត្ថបទពីតំបន់កម្សាន្តក្នុងប្រទេសកម្ពុជា ផ្សេងៗទៀត :

https://phkaslapartner.com/business-kamsan/travelingcambodia/

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!



ផ្សាយពាណិជ្ជកម្មពីអាជីវកម្មរបស់លោកអ្នក សូមផ្សាយជាមួយ ផ្កាស្លា ផាតនើ!

អត្ថបទដោយ ៖ ទន្សាយ (ភ្នំ)

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា