20231122_093528

ប្រាសាទបន្ទាយស្រី (តំបន់ប្រាសាទដទៃទៀត) ខេត្តសៀមរាប

ប្រាសាទបន្ទាយស្រី ស្ថិតនៅក្នុងភូមិបន្ទាយស្រី ឃុំបន្ទាយស្រី ស្រុកបន្ទាយស្រី ខេត្តសៀមរាប មានចម្ងាយប្រហែល ៣២គីឡូម៉ែត្រពីក្រុងសៀមរាប។ ប្រាសាទនេះកសាងឡើងនៅពាក់កណ្ដាលទី២ នៃសតវត្សរ៍ទី១០ ក្នុងរាជព្រះបាទរាជេន្ទ្រវរ្ម័ន និងព្រះបាទជ័យវរ្ម័នទី៥ ដែលឧទ្ទិសដល់ព្រហ្មមញ្ញសាសនា។

ប្រាសាទនេះជាប្រាសាទរបស់ព្រាហ្មណ៍ម្នាក់ឈ្មោះយជ្ញវរាហៈ ដែលជាគ្រូរបស់ព្រះបាទជ័យវរ្ម័នទី៥។ ប្រាសាទនេះពុំមែនជាប្រាសាទភ្នំទេ តែជាប្រាសាទសង់រាបដីមានរាងតូចច្រឡឹងសង់ពីថ្មភក់ពណ៌កុលាប និងមានក្បាច់ចម្លាក់ដ៏ល្អអស្ចារ្យគង់វង្សល្អ។ ហោជាងមានរាងត្រីកោណ និងស្នាមជើងឆ្មាមានដងក្តារច្រើនជាន់ និងមានរចនាក្បាច់រឿងលើនោះ។

ប្រាសាទនេះមានរាងចតុកោណដែលមានកំពែងបីជាន់ និងមានគូទឹកព័ទ្ធជុំវិញ។ ប្រាសាទនៅផ្នែកកណ្តាល មានសម្រស់ស្រស់ស្អាតណាស់ ហ៊ុំព័ទ្ធដោយកំពែងថ្មបាយក្រៀម។ មានបណ្ណាល័យពីរនៅសងខាងផ្លូវចូលបែរមុខទៅទិសខាងលិច។ ប្រាង្គទាំងប្រាំបីនៅផ្នែកកណ្តាល ស្ថិតនៅជាជួរពីខាងជើងទៅត្បូងបែរមុខទៅទិសខាងកើត។ ប្រាង្គកណ្តាលមានតម្កល់លិង្គព្រះឥសូរ ឯប្រាង្គខាងត្បូងឧទ្ទិសដល់ព្រះព្រហ្ម និងប្រាង្គខាងជើងឧទ្ទិសដល់ព្រះវិស្ណុ។ ប្រាង្គទាំងនេះមានរូបមនុស្សក្បាលសត្វយាមនៅផ្លូវចូល។ ប៉ុន្តែរូបទាំងនោះភាគច្រើនជារូបចម្លង។

ប្រាសាទបន្ទាយស្រី ៤

ខាងក្រោមនេះជាព័ត៌មានបង្ហាញពីទីតាំង មធ្យោបាយធ្វើដំណើរ កន្លែងស្នាក់ កន្លែងលក់អាហារ រួមទាំងប្រព័ន្ធទំនាក់ទំនង ៖

-ទីតាំង (ផែនទី-Map) : https://maps.app.goo.gl/tPkyL36FsgVF9L76A

-មធ្យោបាយធ្វើដំណើរ : មានចម្ងាយប្រហែល ៣២គីឡូម៉ែត្រពីក្រុងសៀមរាប។  

-កន្លែងស្នាក់ : N/A
ចុច Link ដើម្បីមើលព័ត៌មានលម្អិត : N/A

-កន្លែងលក់អាហារ : N/A
ចុច Link ដើម្បីមើលព័ត៌មានលម្អិតពីហាង : N/A

-ចុចទីនេះដើម្បីមើលកន្លែងស្នាក់ខេត្តសៀមរាប : https://phkaslapartner.com/business-kamsan/hotel_hospitality/

ប្រាសាទបន្ទាយស្រី ២
ប្រាសាទបន្ទាយស្រី ១
ប្រាសាទបន្ទាយស្រី ៣
image 2023 10 05 17 13 05 edited
image 2023 10 05 17 11 38 edited
image 2023 10 05 17 07 31 edited
image 2023 10 05 17 07 48 edited
image 2023 10 05 17 08 01 edited
image 2023 10 05 17 08 09 edited
ប្រាសាទបន្ទាយស្រី ៦
ប្រាសាទបន្ទាយស្រី ៧
ប្រាសាទបន្ទាយស្រី ៨
ប្រាសាទបន្ទាយស្រី ៥

This image has an empty alt attribute; its file name is 20230410_211507-2-1024x266.jpg

-សូមចុច link ដើម្បីអានអត្ថបទពីតំបន់កម្សាន្តក្នុងប្រទេសកម្ពុជា ផ្សេងៗទៀត :

https://phkaslapartner.com/business-kamsan/travelingcambodia/

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!



ផ្សាយពាណិជ្ជកម្មពីអាជីវកម្មរបស់លោកអ្នក សូមផ្សាយជាមួយ ផ្កាស្លា ផាតនើ!

អត្ថបទដោយ ៖ ទន្សាយ (ភ្នំ)

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា