20231122_101244

ប្រាសាទព្រះគោ (តំបន់រលួស) ខេត្តសៀមរាប

ប្រាសាទព្រះគោ ស្ថិតនៅរវាងប្រាសាទបាគង និងប្រាសាទលលៃ នៅខាងលិចផ្លូវទៅកាន់ប្រាសាទបាគង ក្នុងខេត្តសៀមរាប។ ប្រាសាទនេះកសាងនៅសតវត្សរ៍ទី៩ ដោយព្រះបាទឥន្ទ្រវរ្ម័នទី១ (៨៧៧-៨៨៩) ឧទ្ទិសដល់ព្រះឥសូរក្នុងព្រហ្មមញ្ញសាសនា។ នេះក៏ជាប្រាសាទដែលសង់ឡើងដើម្បីឧទ្ទិសដល់មាតាបិតាព្រះអង្គ និងបុព្វជន និងព្រះបាទជ័យវរ្ម័នទី២ និងព្រះមហេសី។

ប្រាសាទនេះមានកំពែងបីជាន់ដែលមានគោបុរៈ កំពែងខាងក្រៅមានទំហំ ៤០០ម៉ែត្រ x ៤០០ម៉ែត្រ ដែលមានគោបុរៈនៅខាងកើត និងខាងលិច។ ថែវស្ថិតនៅស្របនឹងកំពែងកណ្តាលមានពីរៗនៅខាងកើត និងខាងលិច និងមានមួយៗនៅទិសឦសាន និងអាគ្នេយ៍។ កំពែងធ្វើពីឥដ្ឋខាងក្នុងមានគោបុរៈពីរនៅខាងកើត និងខាងលិច។ នៅផ្នែកកណ្តាលខាងកើតមានរូបគោនិន្ទ៣ បែរទៅរកប្រាសាទតែសល់បំណែកខ្លះប៉ុណ្ណោះ។ តួប៉មប្រាសាទកណ្ដាលធ្វើពីឥដ្ឋមានពីរជួរ ១ជួរមានបីតួសង់លើទីរាបមួយ។

ចំណែក​គោ​នៅ​ក្នុង​ព្រះពុទ្ធ​សាសនា​វិញ​គឺ​ជា​រូប​តំណាង​ឲ្យ​ព្រះសមណ​គោតម។ ដូច្នេះ​ព្រះ​គោ​ក្នុង​ព្រហ្មញ្ញ​សាសនា បូក​បញ្ចូល​នឹង​ព្រះ​ពុទ្ធ​សាសនា បាន​​ជាធ្វើ​ឲ្យ​អ្នក​ស្រុក​មាន​ការ​គោរព​បូជា​ និង​បាគង​ បាន​ហៅ​ផ្លូវ​ចូល​ប្រាសាទ​នេះ​ថា ផ្លូវ​ព្រះ​គោ ចំណែក​ស្រះ​ដែល​នៅ​ខាង​ជើង​នៃ​ប្រាសាទព្រះគោ​ ហៅ​ថា​ស្រះ​ព្រះកែវ​ ហើយ​ស្រះ​ដែល​នៅ​ត្បូង​ហៅ​ថា​ស្រះ​ព្រះ​គោ និង​តំបន់​នៅ​ក្នុង​ប្រាសាទ​នេះ​ទាំងមូល ហៅ​ថា​ភូមិ​ព្រះ​គោ​ព្រះ​កែវ។

image 2023 10 06 15 43 19 edited

ខាងក្រោមនេះជាព័ត៌មានបង្ហាញពីទីតាំង មធ្យោបាយធ្វើដំណើរ កន្លែងស្នាក់ កន្លែងលក់អាហារ រួមទាំងប្រព័ន្ធទំនាក់ទំនង ៖

-ទីតាំង (ផែនទី-Map) : https://maps.app.goo.gl/AGq6GkSQwZiPr3c56

-មធ្យោបាយធ្វើដំណើរ : នៅរវាងប្រាសាទបាគង និងប្រាសាទលលៃ នៅខាងលិចផ្លូវទៅកាន់ប្រាសាទបាគងប្រហែល១.៦គីឡូម៉ែត្រ ក្នុងខេត្តសៀមរាប។

-កន្លែងស្នាក់ : N/A
ចុច Link ដើម្បីមើលព័ត៌មានលម្អិត : N/A

-កន្លែងលក់អាហារ : N/A
ចុច Link ដើម្បីមើលព័ត៌មានលម្អិតពីហាង : N/A

-ចុចទីនេះដើម្បីមើលកន្លែងស្នាក់ខេត្តសៀមរាប : https://phkaslapartner.com/business-kamsan/hotel_hospitality/

image 2023 11 03 16 19 10
image 2023 11 03 16 19 26
image 2023 11 03 16 19 47
image 2023 11 03 16 19 57
image 2023 11 03 16 19 19
image 2023 11 03 16 19 35
image 2023 10 06 15 42 08 edited
image 2023 10 06 15 41 54 edited

This image has an empty alt attribute; its file name is 20230410_211507-2-1024x266.jpg

-សូមចុច link ដើម្បីអានអត្ថបទពីតំបន់កម្សាន្តក្នុងប្រទេសកម្ពុជា ផ្សេងៗទៀត :

https://phkaslapartner.com/business-kamsan/travelingcambodia/

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!



ផ្សាយពាណិជ្ជកម្មពីអាជីវកម្មរបស់លោកអ្នក សូមផ្សាយជាមួយ ផ្កាស្លា ផាតនើ!

អត្ថបទដោយ ៖ ទន្សាយ (ភ្នំ)

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា