20230907_164230

ប្រាសាទព្រះវិហារ ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ

ប្រាសាទព្រះវិហារ មានទីតាំងស្ថិតនៅភូមិស្វាយជ្រុំ ឃុំកន្ទួត ស្រុកជាំក្សាន្ត នៅលើជួរភ្នំដងរែក (ភ្នំព្រះវិហារ) ជាប់ព្រំប្រទល់ ប្រទេសថៃឡង់ដ៍ មានចម្ងាយ ១០៨គ.មពីទីរួមខេត្តព្រះវិហារ (ស្រុកត្បែងមានជ័យ) តាមផ្លូវលេខ២១១។ ខេត្តព្រះវិហារ បានបង្កើតឡើងនៅក្នុងឆ្នាំ១៩៦៤ ដោយកាត់ដីពីខេត្តស្ទឹងត្រែង កំពង់ធំ និងសៀមរាប។ ខេត្តនេះគឺនៅភាគខាងជើងនៃព្រះរាជាណាចក្រកម្ពុជាជាខ្ពង់រាបដែលសម្បូរទៅដោយព្រៃឈើ ភ្នំ និងស្ទឹងដងអូរ។

ប្រាសាទព្រះវិហារ មានទំហំប្រវែង ៨០០ម៉ែត្រ x ៤០០ម៉ែត្រ ស្ថិតនៅលើភ្នំព្រះវិហារ ដែលមានកម្ពស់ ៦២៥ម៉ែត្រ នៅតាមជួរភ្នំដងរែក ដោយមានចំណោតខ្លាំងពីផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និងរាងទេរពីប្រទេសថៃឡង់ដ៍។ ប្រាសាទព្រះវិហារ មានច្រកចូល ៣ទៅកាន់ប្រាសាទ ៖

  • ច្រកតាមប្រទេសយើង គឺចូលតាមស្វាយជ្រុំ ដែលផ្លូវចាស់មានកាំជណ្តើរឡើងទៅកាន់កំពូលភ្នំដងរែកនៃប្រាសាទព្រះវិហារ។
  • ច្រកតាមប្រទេសយើងដដែលគឺតាមផ្លូវគីឡូ១ ដែលជាផ្លូវជួសជុលចាក់បេតុងសម្រាប់ឡើងទៅកាន់ប្រាសាទព្រះវិហារដែរ។ បច្ចុប្បន្ននេះប្រជាពលរដ្ឋយើងនៅក្នុងខេត្តក៏ដូចជាអ្នករកស៊ីលក់ដូរនៅទីនោះភាគច្រើននាំគ្នាឡើងតាមផ្លូវនេះ ព្រោះងាយស្រួលក្នុងការធ្វើដំណើរឡើង។ ច្រកចូលតាមប្រទេសថៃឡង់ដ៏ ដែលភ្ញៀវទេសចរអន្តរជាតិចូលចិត្តធ្វើដំណើរតាមច្រកនេះ។
  • ច្រកចូលតាមប្រទេសថៃឡង់ដ៍ ដែលភ្ញៀវទេសចរអន្តរជាតិចូលចិត្តធ្វើដំណើរតាមច្រកនេះ។

ប្រាសាទព្រះវិហារ ត្រូវបានបារាំងប្រគល់ទៅឱ្យប្រទេសថៃឡង់កាន់កាប់នៅឆ្នាំ១៩៥៤ ហើយត្រូវបានប្រគល់មកឱ្យព្រះរាជាណាចក្រកម្ពុជាវិញតាមសាលដីកា ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ នៅតុលាការអន្តរជាតិនាក្រុងឡាអេ។

ប្រាសាទព្រះវិហារជាប្រភេទរមណីយដ្ឋានប្រវត្តិសាស្ត្រ ដែលពីដើមមានឈ្មោះថាស្រីសិខរីស្វារៈ ប្រែថាបារមីភ្នំ។ ប្រាសាទកសាងឡើងនៅចុងសតវត្សរ៍ទី៩ និងដើមសតវត្សរ៍ទី១២ ដោយស្តេច៤អង្គគឺ ៖

  • ព្រះបាទយសោវរ្ម័នទី១ (៨៨៩-៩១០ ឬ ៩១០? គ.ស.) ព្រះអង្គបានសាងសង់ប្រាសាទកណ្តាល។ ព្រះបាទយសោវរ័ន្មទី១ បានបង្កើតរាជធានីយសោធរបុរៈ និងជាក្សត្រដែលចូលចិត្តសាងសង់ប្រាសាទលើកំពូលភ្នំធម្មជាតិ។
  • ព្រះបាទសូរ្យវរ័ន្មទី១ (១០០២-១០៥០ គ.ស.) ព្រះអង្គបានសាងសងអគារដ៏វែងនៅជិតប្រាសាទកណ្ដាល កំពែងព័ទ្ធជុំវិញ និងគោបុរៈបី។ យោងទៅតាមសិលាចារិករបស់ប្រាសាទព្រះបាទសូរ្យវរ័ន្ម បានរៀបចំពិធីដើម្បីអញ្ជើញទេវភទ្រស្វរៈ ដែលគង់នៅវត្តភូ (ប្រទេសឡាវបច្ចុប្បន្ន) មកនៅជាមួយនឹងទេវស្រីសិខរីស្វារៈ ដើម្បីជួយការពារ និងថែរក្សាអាណាចក្រខ្មែរ និង ប្រជារាស្ត្រ។
  • ព្រះបាទជ័យវរ្ម័នទី៦ (១០៨០-១១០៩ គ.ស.) ព្រះអង្គបានសាងសង់បណ្ណាល័យពីរ និងជួសជុលផ្នែកមួយចំនួននៃប្រាសាទ។
  • ព្រះបាទសូរ្យវរ្ម័នទី២ (១១១៣-១១៥០ គ.ស.)ព្រះអង្គបានសាងសង់ព្រលាន ដែលមាននាគក្បាលប្រាំពីរ រូបតោតាមផ្លូវនិងនាគជាច្រើនទៀតតាមជណ្តើរឡើង។ ព្រះអង្គក៏បានរៀបចំពិធីសម្ភោធប្រាសាទ និងចាត់ទុកជាកន្លង គោរពសម្រាប់ព្រះមហាក្សត្រគ្រប់រូប។

មានរឿងទេវកថារបស់ព្រាហ្មណ៍សាសនាជាច្រើន ដែលបានឆ្លាក់លើផ្តែរនៃប្រាសាទព្រះវិហារ។ រឿងពីរក្នុងចំណោមរឿងទាំងនោះមានអត្ថន័យជ្រាលជ្រៅគឺរឿងជ័យជំនះរបស់គ្រឹស្ណៈដែលបង្ហាញពីជោគជ័យក្នុងការដណ្ដើមយកទឹកពីទន្លេយុមនា និងរឿងកូរសមុទ្រទឹកដោះ។

image 2023 09 06 15 10 24

ខាងក្រោមនេះជាព័ត៌មានបង្ហាញពីទីតាំង មធ្យោបាយធ្វើដំណើរ កន្លែងស្នាក់ កន្លែងលក់អាហារ រួមទាំងប្រព័ន្ធទំនាក់ទំនង ៖

-ទីតាំង (ផែនទី-Map) : https://maps.app.goo.gl/sb2qbzSPh4dWB2SH8

-មធ្យោបាយធ្វើដំណើរ : មានចម្ងាយ ១០៨គ.មពីទីរួមខេត្តព្រះវិហារ (ស្រុកត្បែងមានជ័យ) តាមផ្លូវលេខ២១១។

-កន្លែងស្នាក់ : ផ្ទះសំណាក់ ភូមិលំហែ ព្រះវិហារ Phum Lumhae Preah Vihear Guesthouse។ ទំនាក់ទំនងតាមរយៈលេខផ្ទះស្នាក់ : 088 366 0555
ចុច Link ដើម្បីមើលព័ត៌មានលម្អិត : https://phkaslapartner.com/business/relax-village-guesthouse-preah-vihear/

-កន្លែងលក់អាហារ : អាចធ្វើការទំនាក់ទំនងសាកសួរពីតម្លៃមុខម្ហូបតាមរយៈអាហរដ្ឋាន ស្រអែមស្រីពៅ។ ទំនាក់ទំនងតាមរយៈលេខទូរសព្ទ : 071 782 6666
ចុច Link ដើម្បីមើលព័ត៌មានលម្អិតពីហាង : N/A

-ចុចទីនេះដើម្បីមើលកន្លែងស្នាក់ខេត្តព្រះវិហារ : https://phkaslapartner.com/business-kamsan/place-for-stay-at-preah-vihear/

image 36 edited 1
image 2023 09 06 15 08 04 edited
image 2023 09 06 15 08 20 edited
image 2023 09 06 15 10 42 edited

This image has an empty alt attribute; its file name is 20230410_211507-2-1024x266.jpg

-សូមចុច link ដើម្បីអានអត្ថបទពីតំបន់កម្សាន្តក្នុងប្រទេសកម្ពុជា ផ្សេងៗទៀត :

https://phkaslapartner.com/business-kamsan/travelingcambodia/

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!



ផ្សាយពាណិជ្ជកម្មពីអាជីវកម្មរបស់លោកអ្នក សូមផ្សាយជាមួយ ផ្កាស្លា ផាតនើ!

អត្ថបទដោយ ៖ ទន្សាយ (ភ្នំ)

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា