20220504_090511

តំបន់ទេសចរណ៍ Sapa ប្រទេស VIETNAM

Sapa-Lào Cai ប្រទេសវៀតណាម

sctp0075 pham vietnam laocai sapa cityguide 2030
ទីក្រុង SAPA, VIETNAM.

បន្ទាប់ពីរងនូវវិបត្តិនៃជំងឺកូវី១៩ (Covid-19) យ៉ាងធ្ងន់ធ្ងរ អស់រយៈពេលជាង ២ឆ្នាំរួចមក មានប្រិយមិត្តភាគច្រើនប្រាកដជាមិនសប្បាយចិត្តឡើយ ព្រោះបានខកខានគម្រោងរៀបអាពាហ៍ពិពាហ៍ គម្រោងធ្វើដំណើរកំសាន្តតាមបណ្តាខេត្ត ឬតាមបណ្តាប្រទេសនានា។ ជាភាពរីករាយក្រៃលែងដែលជំងឺនេះ ត្រូវបានគ្រប់គ្រងឲ្យស្ថិតក្នុងស្ថានភាពល្អប្រសើរ ហើយក៏មានន័យថា “ប្រិយមិត្តអាចធ្វើដំណើរកម្សាន្តបានហើយ…!”។ ដោយសេចក្តីសោមនស្សចំពោះពេលវេលាចាប់ផ្តើមដ៏ល្អនេះ ផ្កាស្លា ផាតនើ សូមនាំប្រិយមិត្តមកទស្សនាតំបន់ទេសចរណ៍មួយកន្លែងនៃប្រទេសវៀតណាម នោះគឺ Sa Pa។

IMG 7500

Sa Pa មិនត្រឹមជាកន្លែងដើរលេងដ៏ពេញនិយមមួយនោះទេ វាគឺជាទីក្រុងដាច់ស្រយាលមួយស្ថិតក្នុងខេត្ត Lào Cai ភាគពាយ័ព្យនៃប្រទេសវៀតណាម និងមានចម្ងាយប្រមាណ 375 គីឡូម៉ែត្រពីទីក្រុងហាណូយ ជិតព្រំដែនជាមួយប្រទេសចិន។ កុលសម្ព័ន្ធភ្នំដូចជាជនជាតិម៉ុង តាយ និងដាវ ជាប្រជាជនក្នុងតំបន់ភាគច្រើននៃទីក្រុង Sa Pa។ ទីក្រុង Sa Pa ស្ថិតនៅរយៈកម្ពស់ប្រមាណជា 1500-1800 ម៉ែត្រពីនីវ៉ូទឹកសមុទ្រ អមដោយអាកាសធាតុកម្រិតមធ្យម និងមានភ្លៀងធ្លាក់ក្នុងរដូវក្តៅ (ឧសភា-សីហា) និងមានអ័ព្ទត្រជាក់លាយឡំជាមួយនឹងព្រិលធ្លាក់ម្តងម្កាលក្នុងរដូចរងារ។ រីឯទីប្រជុំជន Sa Pa ដែលស្ថិតនៅជួរភ្នំ Hoàng Liên Son គឺជាមូលដ្ឋានសម្រាប់ដំណើរកម្សាន្តដ៏ពេញនិយម ដោយយើងអាចមើលឃើញវាលស្រែរាបស្មើយ៉ាងធំ និងចម្លាក់ថ្មបុរាណនៃជ្រលង Muong Hoa មិនត្រឹមតែប៉ុណ្ណោះ Sa Pa ស្ថិតនៅជិតកំពូលភ្នំ Fan Si Pan គឺជាភ្នំដែលខ្ពស់ជាងគេបំផុតនៃប្រទេសវៀតណាម (មានកម្ពស់ 3,143 ម៉ែត្រពីនីវ៉ូទឹក) ដោយយើងអាចឡើងបានតាមរយៈផ្លូវដ៏ចោត និងដើរច្រើនថ្ងៃ លើសពីនេះទៀតក៏មានភ្នំ Aurora & J ដែលជាកន្លែងអាចមើលឃើញព្រះអាទិត្យលេចឡើងនៅពេលថ្ងៃរះយ៉ាងស្រស់ស្អាត។

20220504 165335
កំពូលភ្នំ Fan Si Pan កម្ពស់ 3,143 ម៉ែត្រពីនីវ៉ូទឹក

ចំពោះការធ្វើដំណើរ ដោយយោងតាមព័ត៌មានរបស់កញ្ញា VERA បានផ្តល់មកកាន់ ផ្កាស្លា ផាតនើ ដូចខាងក្រោម ៖

+មធ្យោបាយធ្វើដំណើរ

-ចេញដំណើរពីភ្នំពេញ ទៅ ទីក្រុងហូជីមិញ ចំណាយពេលប្រមាណ 6ម៉ោង យើងមានជម្រើសច្រើន តែពេលទៅខ្ញុំជិះតាមឡានក្រុង ដានដាន (Danh Danh Express Bus) តម្លែ 120$ ទៅមក (កាលមុនកូវិតអស់តែម្នាក់ 16$ ទៅមក)

Danh Danh Express Bus : #285&287, Preah Sihanouk Blvd (274), Phnom Penh.

លេខទំនាក់ទំនង : 097 813 2233 / 077 686 828

-ទៅដល់ទីក្រុងហូជីមិញ ខ្ញុំបន្តដំណើរទៅ ប្រលានយន្តហោះ តឹងសើនញឹត (Tan Son Nhat) ចំណាយពេលហោះ 2ម៉ោង ដើម្បីបន្តដំណើរទៅទីក្រុងហាណូយ តម្លែសំបុត្រទៅមក 86$.

IMG 6312
ប្រលានយន្តហោះ តឹងសើនញឹត (Tan Son Nhat)

-ដល់ទីក្រុងហាណូយ យើងបន្តដំណើរឆ្ពោះទៅទីក្រុង Sa Pa។ ដើម្បីទៅដល់ទីនោះ យេីងអាចជ្រើសរើសមធ្យោបាយធ្វើដំណើរតាមរថភ្លើង ឬឡានក្រុងក៏បាន។

ប្រភេទឡានក្រុងរួមមានក្រុមហ៊ុន Hải Vân, Sao Việt, និង Interbusline។ តម្លៃសមរម្យ ប៉ុន្តែមានគ្រែគេងស្រួល ហើយមានបន្ទប់ទឹកនៅលើឡានទៀតផង។

ពេលទៅខ្ញុំជិះ Sao Việt  (https://xekhachsaoviet.com/trang-chu) លេខទំនាក់ទំនង : 0243 9922 555, តម្លែទៅមក35$ ចំណាយពេលប្រមាណ 6ម៉ោងដើម្បីទៅដល់ទៅទីក្រុងសាប៉ា (Sa Pa)។

+កន្លែងស្នាក់នៅ

-យើងជ្រើសរើសយក Homestay « Catcat Garden មានតម្លៃ 25$/យប់ អមដោយទេសភាពស្អាតដូចរូបគំនូរអញ្ជឹង។

📍ទីតាំង Homestay – Coffee view – Restaurant

Add : 079 Fansipan st, Sapa

Tel: 02146 555 666 | 0988 552 388 នៅជិតប្រជុំជនចម្ងាយប្រហែលជា1.8km។

IMG 7499
IMG 7496

-ជាមធ្យោយបាលល្អ ដេីម្បីដឹងច្បាស់ពីស្ថានភាពទីកន្លែងគេង និងតម្លៃពិសេស យេីងអាចធ្វើការស្វែងរកកក់បន្ទប់បាននៅតាម Website : Booking.com or Agoda.com

ពេល Checkin បន្ទប់ហើយ យើងអាចរកជួលម៉ូតូនៅសណ្ឋាគារតែម្តង ដោយសារខ្ញុំបានកក់មុន ដូចនេះវាមានភាពងាយស្រួលក្នុងកាធ្វើដំណើរបានច្រើនកន្លែង ហើយចំណាយអស់តិចទៀត ត្រឹម 6$/1ថ្ងៃ ប៉ុណ្ណោះ។

យើងអាចធ្វើដំណើរទៅញាំអាហារនៅម្តុំទីប្រជុំជនដូចជា ម្តុំព្រះវិហារថ្ម និង Sun Plaza ទីនោះមានអាហារសំបូរបែបសម្រាប់យើងជ្រើសរើស រីឯតម្លែក៏ធូថ្លែដែរ ត្រឹម 2.5$ ចុះក្រោម។

IMG 7495
IMG 7493 edited
IMG 7494 edited
IMG 7492

ពេលញាំបាយរួច ខ្ញុំក៏បន្តដំណើរទៅតំបន់ទេសចរណ៍ល្បីៗដូចជា ៖

📍 Fansipang

សំបុត្រជិះខ្សែកាប និងសំបុត្ររថភ្លើង : 44$

IMG 7482

📍 Cầu kính Rồng Mây: Sơn Bình, Tam Đường, Lai Châu

សំបុត្រ: 17$/1នាក់

រួមទាំងទីកន្លែងផ្សេងៗជាច្រើនទៀតដែលខ្ញុំបានទៅ តែមិនចាំឈ្មោះ (សុំទោសផងណា)។

ខ្ញុំសង្ឃឹមថា នឹងអាចមកលេងកម្សាន្ត Sa Pa ម្តងទៀត ក្នុងខែដែលមានព្រិលធ្លាក់😍 (Vera)

-សរុបប្រមាណជាម្នាក់អស់ត្រឹម 350$ រួមទាំងចំណាយផ្សេងៗទៀត។

Credit by : Vera

សូមប្រិយមិត្តទស្សនារូបភាពថតដោយកញ្ញា Vera

IMG 6313
ទេសភាពលើកំពូលភ្នំ Fan Si Pan
IMG 7479
IMG 7486
IMG 7489
IMG 7484
IMG 7483
IMG 7488

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់អត្ថបទដោយ ៖ ស្ការ (ភ្នំ)

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា