សេកសក ស្ថិតនៅក្នុងឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង និងមានចម្ងាយ ៥០គ.ម ពីក្រុងបាត់ដំបង តាមបណ្ដោយផ្លូវជាតិលេខ៥៧ អតីតផ្លូវជាតិលេខ១០ បត់ឆ្វេងទៅតាមផ្លូវឆ្ពោះទៅស្រុកសំឡូត។ សេកសក ជារមណីយដ្ឋានធម្មជាតិដែលគេនិយម ទៅកម្សាន្តតាំងពីសម័យមុនសង្គ្រាមក្នុងស្រុកមកម្ល៉េះ។
សេកសក ជាជម្រាលចំណោតស្ទឹង ដែលទឹកហូរលើផ្ទៃថ្មរាបស្មើ និងមានចំណោតឡើងចុះដោយអន្លើមានបណ្តោយប្រមាណ ៥០០ម៉ែត្រ អមដោយ រុក្ខជាតិតូចធំបៃតងស្រងាត់ និងព្រៃឫស្សី ដែលជាម្លប់ដ៏ត្រជាក់ តាមបណ្ដោយមាត់ស្ទឹងសេកសក។ អ្នកទេសចរទៅលេងសេកសកអាចចូលលេង ពពុះពេជចិន្តា ដងទង់ និងទស្សនារមណីយដ្ឋានបុរេប្រវត្តិល្អាងស្ពាន ដែលនៅក្នុងចង្កោមសេកសកតែមួយ និងមានចម្ងាយពី ៥គ.ម ទៅ ៦គ.ម ពីគ្នាប៉ុណ្ណោះ។

ខាងក្រោមនេះជាព័ត៌មានបង្ហាញពីទីតាំង មធ្យោបាយធ្វើដំណើរ កន្លែងស្នាក់ កន្លែងលក់អាហារ រួមទាំងប្រព័ន្ធទំនាក់ទំនង ៖
-ទីតាំង (ផែនទី-Map) : https://maps.app.goo.gl/vAi6iwPRwokcBYkR6
-មធ្យោបាយធ្វើដំណើរ : ធ្វើដំណើរតាមផ្លូវជាតិលេខ5 ចម្ងាយប្រមាណ 338km, ពីរាជធានីភ្នំពេញអាចធ្វើដំណើរតាមរយៈរថយន្តក្រុង តាក់ស៊ី (តម្លៃធ្វើដំណើរចន្លោះពី 5ម៉ឺនរៀល-6ម៉ឺនរៀល) ។
-កន្លែងស្នាក់ : ផ្ទះសំណាក់ ផ្ទះតូច – Little house Guest house មានទីតាំងនៅជិតតំបន់សេកសក តម្លៃបន្ទប់ស្នាក់ចាប់ពី 15$ឡើង។ ទំនាក់ទំនងតាមរយៈលេខទូរសព្ទ : 017 473 762
ចុច Link ដើម្បីមើលព័ត៌មានលម្អិត : N/A
-កន្លែងលក់អាហារ : អាចធ្វើការទំនាក់ទំនងសាកសួរពីតម្លៃមុខម្ហូបRestaurant Romantic & KTV។ ទំនាក់ទំនងតាមរយៈលេខទូរសព្ទ : 076 777 7711
ចុច Link ដើម្បីមើលព័ត៌មានលម្អិតពីហាង : N/A
-ចុចទីនេះដើម្បីមើលកន្លែងស្នាក់តាមខេត្តបាត់ដំបង : https://phkaslapartner.com/business-kamsan/hotel_hospitality/



-សូមចុច link ដើម្បីអានអត្ថបទពីតំបន់កម្សាន្តក្នុងប្រទេសកម្ពុជា ផ្សេងៗទៀត :
https://phkaslapartner.com/business-kamsan/travelingcambodia/
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ផ្សាយពាណិជ្ជកម្មពីអាជីវកម្មរបស់លោកអ្នក សូមផ្សាយជាមួយ ផ្កាស្លា ផាតនើ!
អត្ថបទដោយ ៖ ស្រូវ