រមណីយដ្ឋានទឹកធ្លាក់ថ្មតាដាសច្ចំ ត្រូវបានរៀបចំឡើងដោយ ឯកឧត្តម ញឹម វណ្ណដា និងលោកជំទាវ។ ដោយមានចិត្តស្រឡាញ់ធម្មជាតិ ឯកឧត្តម ញឹម វណ្ណដា បានសុំការអនុញ្ញាតពីរាជរដ្ឋាភិបាលដើម្បីកសាង និងកែច្នៃរមណីដ្ឋាននេះឡើងនៅឆ្នាំ២០០៧ មានលើផ្ទៃដីប្រមាណ ៣០ហិកតា ដែលស្ថិតនៅក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត មានចម្ងាយប្រមាណ ១១គីឡូម៉ែត្រ ពីស្ពានថ្មកំពង់បាយ តាមផ្លូវឆ្ពោះទៅតំបន់រមណីដ្ឋានទឹកឈូ ដោយឆ្លងកាត់វារីអគ្គិសនីកំចាយនៅខាងស្ដាំដៃ ហើយហួសបន្តិចមានផ្លូវបត់ខាងឆ្វេងចូលទៅរមណីដ្ឋាន ដោយមានប៉ុស្តិ៍លក់សំបុត្រនៅដើមផ្លូវចូល។ រថយន្តអាចបើកចូលទៅផ្លូវរមណីដ្ឋាននេះដោយស្រួល គ្រាន់តែរាងចង្អៀតបន្តិច ចូលទៅដល់បរិវេណរមណីដ្ឋាន យើងឮសូរសំឡេងទឹកហូរសំឡេងខ្ញៀវខ្លានៃភ្ញៀវទេសចរ ដែលកំពុងលោតទឹក ហែលទឹក និងមុជកម្សាន្តយ៉ាងសប្បាយរីករាយ។ នៅខាងឆ្វេងដៃដែលមានរូបសំណាកលោកតាគ្រាក់ គឺជាទីកន្លែងចតឡាន ហើយនៅខាងស្តាំដៃជាកន្លែងកម្សាន្តខុសប្លែកពីតំបន់ទឹកធ្លាក់នានា ទីនេះមានឈ្មោះថា “ទឹកធ្លាក់តាដារូងច័ន្ទ” ព្រោះថាមានទឹកផុសចេញពីរូងភ្នំហូរឆ្លាក់មកក្នុងអាងមួយយ៉ាងធំ ដែលមានកន្លែងខ្លះរាក់ខ្លះជ្រៅ រួចហូរធ្លាក់ទៅតាមជ្រោះដ៏ជ្រៅទៅមុខទៀត។
ចំពោះកន្លែងទឹកធ្លាក់មិនមែនមានតែនៅខាងក្រោមនោះទេ នៅឯចង្កេះភ្នំខាងលើក៏មានកន្លែង ទឹកធ្លាក់មួយទៀតឈ្មោះថា “ទឹកធ្លាក់ថ្មតាដាសច្ចំ” ដែលមានទឹកធ្លាក់ពីល្បាក់ថ្មភ្នំ និងមានកន្លែងមុជទឹកកម្សាន្តសប្បាយដូចគ្នា ដើម្បីឡើងទៅដល់ទីនោះ គេត្រូវដើរតាមផ្លូវដែលសាងសង់ជាជណ្តើរកាំៗ ហើយនៅពេលទៅដល់ជិតតំបន់ទឹកធ្លាក់ មានជណ្តើរដែលមានបង្កាន់ដៃបត់ចុះបត់ឡើង រួចឡើងទៅតំបន់វាលលំហ នៃតំបន់ទឹកធ្លាក់តែម្ដង។ នៅទីនេះទឹកធ្លាក់ពីល្បាក់ថ្មកម្ពស់ ៣០ម៉ែត្រ ស្រោចរោយលើផ្ទាំងថ្មបែកខ្ចាយសព្រាត រួចហើយហូររាចលើផ្ទាំងសិលារាបស្មើ បន្ទាប់មកហូរធ្លាក់ល្បាក់ថ្មទាបល្មម ហើយរាចកាត់ទីវាលដ៍ធំលើផ្ទាំងថ្មរាបស្មើម្ដងទៀត ទើបហូរធ្លាក់ចុះទៅតាមជ្រលងជ្រោះជាបន្តបន្ទាប់ ទឹកធ្លាក់ពីល្បាក់ខ្ពស់បានបន្លឺសំឡេងឈូឆរលាយឡំជាមួយសំឡេងស្រែកយ៉ាងសប្បាយរីករាយនៃអ្នកទេសចរ ដែលកំពុងប្រលែងគ្នាលេងទាំងនៅទីវាលខាងក្រោម និងទីវាលខាងលើ ហើយមានអ្នកខ្លះទៀតបានឈរយកខ្នងរងចរន្តទឹកដែលធ្លាក់ពីល្បាក់ខ្ពស់ប្រៀបបាននឹងកំពុងអោយទឹកធ្វើសរសៃយ៉ាងដូច្នេះដែរ គេបានហៅទឹកធ្លាក់នៅទីនេះថាជាទឹកធ្លាក់បែបម៉ាស្សា។
រមណីដ្ឋានទេសចរណ៍ធម្មជាតិកោះថ្មតាដា ជាកន្លែងដែលមានលក្ខណៈធម្មជាតិសុទ្ធសាធ ដោយគ្រាន់តែធ្វើការកែច្នៃដូចជាធ្វើផ្លូវឡើង ស្ពាន ដាក់លូ ធ្វើជណ្តើរឡើង ធ្វើរបងបង្កាន់ដៃការពារសុវត្ថិភាព និងរចនាលម្អទីតាំងមួយចំនួនតែប៉ុណ្ណោះ។

ខាងក្រោមនេះជាព័ត៌មានបង្ហាញពីទីតាំង មធ្យោបាយធ្វើដំណើរ កន្លែងស្នាក់ កន្លែងលក់អាហារ រួមទាំងប្រព័ន្ធទំនាក់ទំនង ៖
-ទីតាំង (ផែនទី-Map) : https://maps.app.goo.gl/HY1R6an2nBDkSgeV7
-មធ្យោបាយធ្វើដំណើរ : ធ្វើដំណើរតាមផ្លូវជាតិលេខ3 ចម្ងាយប្រមាណ 154km, ពីរាជធានីភ្នំពេញអាចធ្វើដំណើរតាមរយៈរថយន្តក្រុង តាក់ស៊ី (តម្លៃធ្វើដំណើរចន្លោះពី 5ម៉ឺនរៀល-6ម៉ឺនរៀល)។
-កន្លែងស្នាក់ : Villa Hill Kampot មានទីតាំងនៅជិតតំបន់រមណីយដ្ឋានទឹកធ្លាក់ថ្មតាដាសច្ចំ តម្លៃបន្ទប់ស្នាក់។ ទំនាក់ទំនងតាមរយៈលេខទូរសព្ទ : 060 558 999
ចុច Link ដើម្បីមើលព័ត៌មានលម្អិត : N/A
-កន្លែងលក់អាហារ : អាចធ្វើការទំនាក់ទំនងសាកសួរពីតម្លៃមុខម្ហូបចែ ភ័ណ្ឌ ទឹកឈូ ។ ទំនាក់ទំនងតាមរយៈលេខទូរសព្ទ : 092 978 299
ចុច Link ដើម្បីមើលព័ត៌មានលម្អិតពីហាង : N/A
-ចុចទីនេះដើម្បីមើលកន្លែងស្នាក់តាមខេត្តកំពត : N/A





-សូមចុច link ដើម្បីអានអត្ថបទពីតំបន់កម្សាន្តក្នុងប្រទេសកម្ពុជា ផ្សេងៗទៀត :
https://phkaslapartner.com/business-kamsan/travelingcambodia/
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ផ្សាយពាណិជ្ជកម្មពីអាជីវកម្មរបស់លោកអ្នក សូមផ្សាយជាមួយ ផ្កាស្លា ផាតនើ!
អត្ថបទដោយ ៖ ស្រូវ