20230509_134507

ប្រព័ន្ធទូរសព្ទក្នុងប្រទេសកម្ពុជា

ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់សេវាទូរសព្ទចល័តទាំងអស់ ក្នុងការចំណាំប្រព័ន្ធក្បាលលេខទូរសព្ទ និងរបៀបពិនិត្យមើលទឹកប្រាក់ ពិនិត្យមើលគម្រោងប្រើប្រាស់ប្រចាំថ្ងៃ ឬការភ្ជាប់គម្រោងណាមួយដោយខ្លួនឯង។​ ផ្កាស្លា ផាតនើ សូមធ្វើការលើកយករបៀបប្រើប្រាស់សេវាកម្មប្តូរប្រាក់ក្នុងប្រព័ន្ធទូរសព្ទរបស់ក្រុមហ៊ុនគ្រប់គ្រងប្រព័ន្ធទូរសព្ទធំចំនួន៣ ក្នុងប្រទេសកម្ពុជា ដែលបច្ចុប្បន្នកំពុងមានពេញនិយមប្រើប្រាស់ និងមានការទទួលស្គាល់ច្រើនជាងគេ។ អាស្រ័យហេតុនេះ សូមប្រិយមិត្តអញ្ជើញជ្រាបព័ត៌មានពីសេវាកម្មរបស់ក្រុមហ៊ុនប្រព័ន្ធទូរសព្ទទាំង៣ ដូចខាងក្រោម៖

ទី1-ក្រុមហ៊ុនប្រព័ន្ធទូរសព្ទ Cellcard

-មាន​ប្រព័ន្ធ​ក្បាល​លេខ​ទូរសព្ទ​ដូច​ជា : 011, 012, 017, 061, 076, 077, 078, 085, 089, 092, 095, 099.

-ដើម្បីឆែកសមតុល្យសាច់ប្រាក់ សូមចុច #124#

-ដើម្បីឆែកលេខទូរសព្ទ សូមចុច *1# ឬ *2# 

-ដើម្បីឆែកអត្តសញ្ញាបណ្ណ សូមចុច *1202#

-ដើម្បីផ្តាច់គ្រប់គម្រោងតាមរយៈលេខកូដ សូមចុច *1200#

+គម្រោងប្តូរប្រាក់

-គម្រោង សែលកាតសេរី+

  • សែលកាតសេរី+ $1.5 សូមចុច *1615*150#
  • សែលកាតសេរី+ $4 សូមចុច *1615*400#
  • សែលកាតសេរី+ $6 សូមចុច *1615*600#
  • សែលកាតសេរី+ $8 សូមចុច *1615*800#

-សម្រាប់ការឆែកសមតុល្យទឹកប្រាក់ គម្រោងខាងលើសូមចុច : *1201#

-សម្រាប់ការផ្តាច់គម្រោង សែលកាតសេរី+ សូមចុច #8181#4#1#

image 1

-គម្រោង TIME TO RISE

  • គម្រោង TIME TO RISE ប្រចាំសប្តាហ៍ $1 សូមចុច *1788*1#
  • គម្រោង TIME TO RISE ប្រចាំខែ $6 សូមចុច *1788*2#

-សម្រាប់ការឆែកសមតុល្យទឹកប្រាក់ គម្រោងខាងលើសូមចុច : *1201#

-សម្រាប់ការផ្តាច់គម្រោង សែលកាតសេរី+ សូមចុច #8181#4#1#

image 2

ព័ត៌មានលម្អិតពីសេវាកម្មសូមចុច : https://www.cellcard.com.kh/kh
ឬ Call Center : 012 812 812

20230410 211507 2

ទី2-ក្រុមហ៊ុនប្រព័ន្ធទូរសព្ទ Smart

-មាន​ប្រព័ន្ធ​ក្បាល​លេខ​ទូរសព្ទ​ដូច​ជា : 010,​ 015, ​016, ​069, ​070, ​081, ​086, ​087, ​093, ​096, ​098

-ដើម្បីឆែកសមតុល្យសាច់ប្រាក់ សូមចុច *888#

-ដើម្បីឆែកមើលលេខទូរសព្ទ សូមចុច *887#

-ដើម្បីឆែកអត្តសញ្ញាបណ្ណ សូមចុច *1202#

-ដើម្បីផ្តាច់គ្រប់គម្រោងតាមរយៈលេខកូដ សូមចុច *1200#

+គម្រោងប្តូរប្រាក់

-គម្រោង Smart ល្អ!

  • Smart ល្អ! 1.5 សូមចុច *1710*150#
  • Smart ល្អ! ដាតា 1.5 សូមចុច *1710*150*1#
  • Smart ល្អ! ដាតា 6 សូមចុច *1710*600*1#
  • Smart ល្អ! ដាតា 10 សូមចុច *1710*1000*1#

-សម្រាប់ការឆែកសមតុល្យទឹកប្រាក់ គម្រោងខាងលើសូមចុច : *1700*888#

-សម្រាប់ការផ្តាច់គម្រោង Smart ល្អ សូមចុច *1700*500# (បញ្ជាក់ : ផ្តាច់គម្រោង Smart ល្អ វានឹងភ្ជាប់ដោយស្វ័យប្រវត្តិនូវគម្រោង Smart Flexi250)

image 3

-គម្រោង Smart Flexi250!

-ចំពោះការភ្ជាប់គម្រោង សូមចុច *1700*500#

-ដើម្បីឆែកលុយបន្ថែមគម្រោង Smart Flexi250! សូមចុច *1700*500*888#

-សម្រាប់ការផ្តាច់គម្រោង Smart Flexi250 សូមចុច *1700*500# (បញ្ជាក់ : ផ្តាច់គម្រោង Smart Flexi250 វានឹងភ្ជាប់ដោយស្វ័យប្រវត្តិនូវគម្រោង Smart ល្អ)

image 4

ព័ត៌មានលម្អិតពីសេវាកម្មសូមចុច : https://www.smart.com.kh/km/
ឬ Call Center : 010 200 888

20230410 211507 2

ទី3-ក្រុមហ៊ុនប្រព័ន្ធទូរសព្ទ Metfone

-មាន​ប្រព័ន្ធ​ក្បាល​លេខ​ទូរសព្ទ​ដូច​ជា : 088,​ 097, ​071, ​031, ​060, ​066, ​067, ​068, ​090

-ដើម្បីឆែកសមតុល្យសាច់ប្រាក់ សូមចុច *097#

-ដើម្បីឆែកមើលលេខទូរសព្ទ សូមចុច *88# *99#

-ដើម្បីឆែកអត្តសញ្ញាបណ្ណ សូមចុច *1202#

-ដើម្បីផ្តាច់គ្រប់គម្រោងតាមរយៈលេខកូដ សូមចុច *1200#

+គម្រោងប្តូរប្រាក់

-គម្រោង Data Osja (សម្រាប់ភ្ជាប់ប្រចាំសប្តាហ៍)

  • Data Osja Plus 1 សូមចុច *1535*8#, ដើម្បីត្រួតពិនិត្យចំនួនទឹកប្រាក់សូមចុច
  • Data Osja Plus 1.5 សូមចុច *1535*15#

-គម្រោង Data Osja (សម្រាប់ភ្ជាប់ប្រចាំខែ)

  • Data Osja Monthly (4$/month) សូមចុច 1535*5#
  • Data Osja Monthly (6$/month) សូមចុច *1535*6#

-សម្រាប់ការឆែកសមតុល្យទឹកប្រាក់ គម្រោងខាងលើសូមចុច : *1201#

-ដើម្បីផ្តាច់គម្រោង Data Osja (សម្រាប់ភ្ជាប់ប្រចាំសប្តាហ៍ និងប្រចាំខែ) ខាងលើសូមចុចលេខ : *1535*0#

image 5 2

ព័ត៌មានលម្អិតពីសេវាកម្មសូមចុច : Metfone
ឬ Call Center : 097 6 097 097

20230410 211507 2

ព័ត៌មានដកស្រង់បន្ថែម ៖

យោង : ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ស្តីពី “ការប្រើប្រាស់លេខកូដរួម សម្រាប់គ្រប់ប្រព័ន្ធទូរសព្ទចល័ត”

image 3 1

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ ឱ្យបានជ្រាបថា ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់សេវាទូរសព្ទចល័តទាំងអស់ និយ័តករទូរគមនាគមន៍កម្ពុជាបានតម្រូវឱ្យប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តនៅទូទាំងប្រទេស រៀបចំលេខកូដរួមដែលមានលក្ខណៈស្តង់ដារស្របតាមលេខកូដទូរគមនាគមន៍ជាតិ ដែលមានមុខសញ្ញាប្រើប្រាស់ ដូចខាងក្រោម៖
(១) *1200# ផ្តាច់សេវាបន្ថែម (VAS) ដែលមិនត្រូវការប្រើ
(២) *1201# ពិនិត្យសមតុល្យទឹកប្រាក់
(៣) *1202# ពិនិត្យអត្តសញ្ញាណអ្នកប្រើប្រាស់
(៤) *1203*PIN# បញ្ចូលទឹកប្រាក់
(៥) 1204 ទាក់ទងទៅកាន់សេវាបម្រើអតិថិជន

image 3 2

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

អត្ថបទដោយ ៖ កំប្រ៉ុក (ភ្នំ)

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា