Thumbnail-Asia_1

ស្វែងយល់ពីទ្វីបអាស៊ី (ASIA Continent)

សូមប្រិយមិត្តអ្នកអាន ទទួលយកនូវចំណេះដឹងមួយចំនួនពីទ្វីបអាស៊ី (ASIA) ដូចខាងក្រោម ៖

image 30 1

អំពីទ្វីបអាស៊ី

ទ្វីបអាស៊ី គឺជា​ទ្វីប​មួយ​ធំជាងគេ និង មាន​ប្រជាជន​ច្រើនជាងគេ​បង្អស់​នៅលើ​ពិភពលោក​។ ទ្វីប​នេះ បាន​គ្របដណ្ដប់​ប្រមាណ 8.6% និង​ផែនដី និង ប្រមាណ 29.9% នៃ​ផ្ទៃដី ដែល​មាន​ប្រជាជន​ជាង 4ពាន់លាន​នាក់ ប្រមាណ 60%នៃ​ប្រជាជន​ពិភពលោក នា​ពេល​បច្ចុប្បន្ន​។ មួយផ្នែកធំ ស្ថិតនៅ​ប៉ែកខាងកើត និងអឌ្ឍគោលខាងជើង​។ ដើមឡើយ អាស៊ី​ត្រូវ​បាន​គេ​ចាត់​ថា​ជា​ផ្នែក​មួយ​នៃ​ផ្ទាំងទ្វីប​ដ៏​ធំ “អឺរ៉ាស៊ី” ក្រោយ​ផ្នែក​ខាងកើត​ត្រូវ​បាន​កាត់ចេញ​ទៅជា “ទ្វីបអឺរ៉ុប” ដែល​លាតសន្ធឹង​ចាប់ពី​ខាងកើត​នៃ​ព្រែកជីកស៊ុយអេ ខាងកើត​អ៊ូរ៉ាល់ និង ខាងត្បូង​នៃ​ជួរភ្នំកាវកាស សមុទ្រ​កាសព្យែន និង​សមុទ្រខ្មៅ​។

សព្វថ្ងៃទ្វីបអាស៊ីមានចំនួន 48ប្រទេស (ទិន្នន័យអង្គការសហប្រជាជាតិ) និងមាន​ព្រំប្រទល់ខាងកើត​ជាប់នឹង​មហាសមុទ្រប៉ាស៊ីហ្វិក, ខាងត្បូង​ជាប់នឹង​មហាសមុទ្រឥណ្ឌា និង​ខាងជើង​ជាប់នឹង​មហាសមុទ្រអាកទិក​។

អាស៊ី​គឺ​ជា​ទ្វីប​ធំ​និង​មាន​ប្រជាជន​ច្រើន​ជាង​គេ​បំផុត​នៅ​ក្នុង​ ពិភពលោក។ ប្រទេស​នៅ​អាស៊ី​មាន​វប្បធម៌​ខុស​ៗ​គ្នា ​ប្រវត្តិសាស្ត្រ​ដ៏​វែង​ឆ្ងាយ​ និង​មាន​មេ​ដឹកនាំ​ពិភពលោក​ជា​ច្រើន។ ចិន ឥណ្ឌា ជប៉ុន និង ស្រីលង្កា គឺ​ជា​ប្រទេស​នាំ​មុខ​គេ​នៅ​ក្នុង​ទ្វីប​នេះ។ គ្រប់​ប្រទេស​នៅ​ក្នុង​ទ្វីប​អាស៊ី​មាន​វប្បធម៌​រុងរឿង​និង​ខុស​ប្លែក​គ្នា​ ពី​ធម្មជាតិ។ ចិន​គឺ​ជា​ប្រទេស​ដែល​មាន​​ប្រជាជន​ច្រើន​ជាង​គេ​មិន​ត្រឹម​តែ​ក្នុង​ទ្វីប​ ប៉ុន្តែ​គឺ​ទូទាំង​ពិភពលោក។

លក្ខណ​ពិសេស​​នៅ​ទ្វីប​អាស៊ី

ទ្វីប​អាស៊ី​ជាប់​នឹង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​នៅ​ភាគ​ខាង​កើត អឺរ៉ុប​នៅ​ភាគ​ខាង​លិច សមុទ្រ​មេឌីទែរ៉ាណេ និង​សមុទ្រ​ខ្មៅ​នៅ​ភាគ​​អាគ្នេយ៍។ សមុទ្រ​អាកទិច​ជាប់​ព្រំ​ប្រទល់​ទ្វីប​អាស៊ី​នៅ​ភាគ​ខាង​ជើង ចំណែក​សមុទ្រ​ប៊ើរីង ស្ត្រេត ខណ្ឌចែក​អាស៊ី​ពី​អាមេរិក​ខាង​ជើង​នៅ​ភាគ​ឦសាន។ សមុទ្រ​ឥណ្ឌា​នៅ​ភាគ​ខាង​ត្បូង​នៃ​ទ្វីប​ខណ្ឌ​​ចែក​អាស៊ី​ពី​អូស្ត្រាលី។ ចំណុច​ពិសេស​ខ្លះ​ៗ​នៃ​ទ្វីប​អាស៊ី៖

  • ផ្ទៃ​សរុប​ប្រហែល 44,579,000គីឡូ​ម៉ែត្រ​ការ៉េ
  • មាន​ច្រាំង​សមុទ្រ​វែង​ជាង​គេ​នៅ​ក្នុង​លោក
  • ភ្នំ​អេវឺរ៉េស្ត​មាន​កម្ពស់ ​8,849ម៉ែត្រ​ខ្ពស់​ជាង​គេ​ក្នុង​លោក
  • សមុទ្រ​មរណ​ជា​ចំណុច​ទាប​បំផុត​គឺ ​400​ម៉ែត្រ​ក្រោម​នីវ៉ូ​សមុទ្រ

គ្រប​ដណ្ដប់​ 8.6% នៃ​ផ្ទៃ​​សរុប​លើ​ផែន​ដី ដែល​ប្រមាណ​ជា 29.9% នៃ​ផ្ទៃ​ដី​គោក​សរុប។ ទ្វីប​អាស៊ី​មាន​ប្រជាជន​ជាង​60% នៃ​របាយ​ប្រជាជន​ពិភពលោក នេះ​គឺ​ជា​ទ្វីប​ដែល​មាន​ប្រជាជន​ច្រើន​បំផុត​ក្នុង​លោក។

+សំណួរទី១ : តើទ្វីបអាស៊ីមានផ្ទៃដីចំនួនប៉ុន្មានគីឡូម៉ែត្រការ៉េ?

-ចម្លើយទី១ : ទ្វីបអាស៊ីមានផ្ទៃសរុប 44,579,000គីឡូម៉ែត្រការ៉េ ស្មើនឹង 29.9% នៃផ្ទៃដីសរុបរបស់ភពផែនដី។

+សំណួរទី២ : តើទ្វីបអាស៊ីមានប្រជាជនសរុបប៉ុន្មានលាននាក់?

-ចម្លើយទី២ : ប្រសិនបើនិយាយអំពីចំនួនប្រជាជនវិញ ទ្វីបអាស៊ីក៏មានប្រជាជនរស់នៅច្រើនជាងគេផងដែរ។ តាមស្ថិតិរបស់អង្គការសហប្រជាជាតិបានបង្ហាញថា គិតត្រឹមថ្ងៃទី11 ខែកញ្ញា ឆ្នាំ2020 ទ្វីបអាស៊ីទាំងមូលមានប្រជាជនរស់នៅជាង 4,648,787,000នាក់ ដែលស្មើនឹងជិត ៦០%នៃប្រជាជនសរុបលើពិភពលោក។

+សំណួរទី៣ : តើប្រទេសណាមានផ្ទៃដីធំជាងគេ ក្នុងទ្វីបអាស៊ី?

-ចម្លើយទី៣ : ប្រទេសដែលមានផ្ទៃដីធំជាងគេគឺប្រទេសចិន មានផ្ទៃដី 9,600,000គីឡូម៉ែត្រការ៉េ

+សំណួរទី៤ : តើប្រទេសណាមានផ្ទៃដីតូចជាងគេ ក្នុងទ្វីបអាស៊ី?

-ចម្លើយទី៤ : ប្រទេសដែលមានផ្ទៃដីតូចជាងគេគឺ​​ប្រទេសម៉ាលឌីវ មានផ្ទៃដីត្រឹម 298គីឡូម៉ែត្រការ៉េ

+សំណួរទី៥ : តើប្រទេសណាមានប្រជាជនរស់នៅច្រើនជាងគេ ក្នុងទ្វីបអាស៊ី?

-ចម្លើយទី៥ : ប្រទេសដែលមានប្រជាជនរស់នៅច្រើនជាងគឺប្រទេសចិន មានប្រជាជនប្រមាណ 1.4ពាន់លាននាក់

+សំណួរទី៦ : តើភ្នំអ្វីដែលមានកម្ពស់ខ្ពស់ជាងគេ ក្នុងទ្វីបអាស៊ី?

-ចម្លើយទី៦ : ភ្នំដែលមានកម្ពស់ខ្ពស់ជាងគេគឺភ្នំអេវើរ៉ើស (Everest) មានកម្ពស់ 8,849ម៉ែត្រ

+សំណួរទី៧ : តើទន្លេណាមួយដែលវែងជាងគេ ក្នុងអាស៊ី?

-ចម្លើយទី៧ : ទន្លេដែលមួយដែលវែងជាងគេគឺទន្លេឆាង ជាំង (ជាភាសាចិន Chang Jiang) ឬ Yangtze River ដែលជាទន្លេមានប្រវែង វែងជាងគេទី៣ ក្នុងពិភពលោក។

+សំណួរទី៨ : តើទ្វីបអាស៊ីត្រូវបានបែងចែកជាប៉ុន្មានតំបន់?

-ចម្លើយទី៨ : ទ្វីបអាស៊ីត្រូវបានបែងចែកជា 5តំបន់ផ្សេងៗគ្នា ដូចជា :

  • អាស៊ីអាគ្នេយ៍
  • អាស៊ីបូព៌ា
  • អាស៊ី​ខាងត្បូង​
  • អាស៊ី​ខាងលិច ​(មជ្ឈិមបូព៌ា)
  • អាស៊ីកណ្តាល

អត្ថបទស្វែងយល់បន្ថែម :

ចុច Link ដើម្បីចូលមើល : តំបន់អាស៊ីអាគ្នេយ៍ នៃទ្វីបអាស៊ី (Southeast Asia)

ចុច Link ដើម្បីចូលមើល : តំបន់អាស៊ីបូព៌ា នៃទ្វីបអាស៊ី (East Asia)

ចុច Link ដើម្បីចូលមើល : តំបន់អាស៊ី​ខាងត្បូង នៃទ្វីបអាស៊ី (South Asia)

ចុច Link ដើម្បីចូលមើល : តំបន់អាស៊ីកណ្តាល នៃទ្វីបអាស៊ី (Central Asia)

ចុច Link ដើម្បីចូលមើល : តំបន់អាស៊ី​ខាងលិច ​(មជ្ឈិមបូព៌ា) នៃទ្វីបអាស៊ី (Western Asia)

This image has an empty alt attribute; its file name is 20230410_211507-2-1024x266.jpg

-សូមចុច link ដើម្បីអានអត្ថបទពីវប្បធម៌ទូទៅ និងចំណេះដឹងទូទៅ ផ្សេងៗទៀត :

https://phkaslapartner.com/learn/generalknowledgeculture/

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!



ផ្សាយពាណិជ្ជកម្មពីអាជីវកម្មរបស់លោកអ្នក សូមផ្សាយជាមួយ ផ្កាស្លា ផាតនើ!

អត្ថបទដោយ ៖ កំប៉្រុក (ភ្នំ)

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា