តំបន់អាស៊ីខាងលិច ឬ មជ្ឈិមបូព៌ា (Middle East) គឺជាតំបន់មួយដែលលាតសន្ធឹងចាប់ពីប៉ែកនិរតីនៃទ្វីបអាស៊ី និង ប៉ែកឦសាននៃទ្វីបអាហ្វ្រិក។ ពាក្យ “មជ្ឈិមបូព៌ា” ត្រូវបានគេស្គាល់ប្រហែលជានៅឆ្នាំ១៩០០ នៅរាជាណាចក្ររួម។
បើយើងងាកក្រោយត្រឡប់ទៅមើលពីសម័យបុរាណ មជ្ឈិមបូព៌ាគឺជាមជ្ឈមណ្ឌលដ៏សំខាន់មួយនៃពិភពលោក។ តំបន់នេះ បានផ្ដល់កំណើតដល់សាសនាធំៗ ៣គឺ៖ សាសនាហូដា (Judaism), គ្រិស្តសាសនា និង សាសនាឥស្លាម។ ជាទូទៅ មជ្ឈិមបូព៌ាគឺជាតំបន់ដែលមានអាកាសស្ងួតហែង និង ក្ដៅខ្លាំង ជាមួយទន្លេធំៗជាច្រើន បានផ្ដល់ទឹកសម្រាប់ស្រោចស្រពក្នុងវិស័យកសិកម្មនៅលើផ្ទៃដីមានកម្រិត។ ប្រទេសជាច្រើនដែលស្ថិតនៅជុំវិញឈូងសមុទ្រពែក សម្បូរទៅដោយធនធានប្រេងកាតយ៉ាងច្រើន។ នាសម័យបច្ចុប្បន្ននេះ មជ្ឈិមបូព៌ានៅតែជាតំបន់មួយ ដែលមានសក្ដានុពលទាំងវិស័យ សេដ្ឋកិច្ច នយោបាយ វប្បធម៌ និង សាសនា។

អាស៊ីខាងលិច (មជ្ឈិមបូព៌ា) មានផ្ទៃដី 7,207,575គីឡូម៉ែត្រការ៉េ និងចំនួនប្រជាជនប្រមាណ 371លាននាក់។
អាស៊ីខាងលិច (មជ្ឈិមបូព៌ា) មានចំនួន ១៨ប្រទេសដូចជា ៖
១-ប្រទេសអ៊ីរ៉ង់ (Iran)

-ផ្ទៃដីសរុប : 1,648,185គីឡូម៉ែត្រការ៉េ
-ចំនួនប្រជាជន : 85លាននាក់ (ឆ្នាំ2021)
២-ប្រទេសអ៊ីស្រាអែល (Israel)

-ផ្ទៃដីសរុប : 22,072គីឡូម៉ែត្រការ៉េ
-ចំនួនប្រជាជន : 9,503,900នាក់ (ឆ្នាំ2021)
៣-ប្រទេសអ៊ឺរ៉ាក់ (Iraq)

-ផ្ទៃដីសរុប : 438,317គីឡូម៉ែត្រការ៉េ
-ចំនួនប្រជាជន : 40,222,503នាក់ (ឆ្នាំ2020)
៤-ប្រទេសគុយវ៉ែត (Kuwait)

-ផ្ទៃដីសរុប : 17,818គីឡូម៉ែត្រការ៉េ
-ចំនួនប្រជាជន : 4.67លាននាក់ (ឆ្នាំ2021)
៥-ប្រទេសលីបង់ (Lebanon)

-ផ្ទៃដីសរុប : ១10,452គីឡូម៉ែត្រការ៉េ
-ចំនួនប្រជាជន : 6,859,408នាក់ (ឆ្នាំ2021)
៦-ប្រទេសអូម៉ង់ (Oman)

-ផ្ទៃដីសរុប : 309,501គីឡូម៉ែត្រការ៉េ
-ចំនួនប្រជាជន : 4,829,473នាក់ (ឆ្នាំ2021)
៧-ប្រទេសកាតា (Qatar)

-ផ្ទៃដីសរុប : 11,581គីឡូម៉ែត្រការ៉េ
-ចំនួនប្រជាជន : 2,795,484នាក់ (ឆ្នាំ2021)
៨-ប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីត (Saudi Arabia)

-ផ្ទៃដីសរុប : 2,150,០០០គីឡូម៉ែត្រការ៉េ
-ចំនួនប្រជាជន : 34,218,169នាក់ (ឆ្នាំ2019)
៩-ប្រទេសស៊ីរី (Syria)

-ផ្ទៃដីសរុប : 185,180គីឡូម៉ែត្រការ៉េ
-ចំនួនប្រជាជន : 17,500,657នាក់ (ឆ្នាំ2020)
១០-ប្រទេសអារ៉ាប់អេមីរ៉េត (United Arab Emirates)

-ផ្ទៃដីសរុប : 83,600គីឡូម៉ែត្រការ៉េ
-ចំនួនប្រជាជន : 9,282,410នាក់ (ឆ្នាំ2020)
១១-ប្រទេសទួរគី (Turkey)

-ផ្ទៃដីសរុប : 783,356 គីឡូម៉ែត្រការ៉េ
-ចំនួនប្រជាជន : 84,680,273នាក់ (ឆ្នាំ2021)
១២-ប្រទេសយេមែន (Yemen)

-ផ្ទៃដីសរុប : 555,000គីឡូម៉ែត្រការ៉េ
-ចំនួនប្រជាជន : 30,491,០០០នាក់ (ឆ្នាំ2021)
១៣-ប្រទេសហ្សកហ្សៀ ឬ ជកជី (Georgia)

-ផ្ទៃដីសរុប : 69,700គីឡូម៉ែត្រការ៉េ
-ចំនួនប្រជាជន : 4,027,000នាក់ (ឆ្នាំ២០២១)
១៤-ប៉ាឡេស្ទីន (State Of Palestine)

-ផ្ទៃដីសរុប : 6,020គីឡូម៉ែត្រការ៉េ
-ចំនួនប្រជាជន : 5,159,076នាក់ (ឆ្នាំ2020)
១៥-ប្រទេសហ្សូដង់ (Jordan)

-ផ្ទៃដីសរុប : 89,342គីឡូម៉ែត្រការ៉េ
-ចំនួនប្រជាជន : 11,042,719នាក់ (ឆ្នាំ2021)
១៦-ប្រទេសអាមេនី (Armenia)

-ផ្ទៃដីសរុប : 29,743 គីឡូម៉ែត្រការ៉េ
-ចំនួនប្រជាជន : 2,963,900នាក់ (ឆ្នាំ2021)
១៧-ប្រទេសអាល់ហ៊្សែបាយហ្សង់ (Azerbaijan)

-ផ្ទៃដីសរុប : 86,600គីឡូម៉ែត្រការ៉េ
-ចំនួនប្រជាជន : 10,130,100នាក់ (ឆ្នាំ2021)
១៨-ប្រទេសបារ៉ែន (Bahrain)

-ផ្ទៃដីសរុប : 760គីឡូម៉ែត្រការ៉េ
-ចំនួនប្រជាជន : 1,501,635នាក់ (ឆ្នាំ2021)

-សូមចុច link ដើម្បីអានអត្ថបទពីវប្បធម៌ទូទៅ និងចំណេះដឹងទូទៅ ផ្សេងៗទៀត :
https://phkaslapartner.com/learn/generalknowledgeculture/
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ផ្សាយពាណិជ្ជកម្មពីអាជីវកម្មរបស់លោកអ្នក សូមផ្សាយជាមួយ ផ្កាស្លា ផាតនើ!
អត្ថបទដោយ ៖ កំប៉្រុក (ភ្នំ)