+សំណួរទី១៣២ :
នៅប្រទេសកម្ពុជា រាជរដ្ឋាភិបាលបានអនុម័តប្រពន្ធ័សដ្ឋកិច្ចចម្រុះ។ តើក្នុងប្រពន្ធ័សដ្ឋកិច្ចចម្រុះមានសេដ្ឋកិច្ចចម្រុះអ្វីខ្លះ? ចូរពន្យល់ពីលក្ខណៈគុណសម្បត្តិ និងគុណវិបត្តិបៃសេដ្ឋកិច្ចនីមួយៗ។
-ចម្លើយទី១៣២ :
១. សេដ្ឋកិច្ចប្រពៃណី : ជាសេដ្ឋកិច្ចដែលធ្វើបន្តពីជំនាន់មួយទៅជំនាន់មួយទៀត មធ្យោបានផលិតកម្ម បែបបុរាណហើយផលិតផល ទទួលមានតាមយថាផល។
២. សេដ្ខកិច្ចរដ្ឋ : ជាសេដ្ឋកិច្ចដែល មធ្យោបាយផលិតកម្មគ្រប់គ្រងដោយរដ្ឋាភិបាលហើយផលិតផល តាមបែបកំណត់។
៣. សេដ្ឋកិច្ចទីផ្សារ : ជាសេដ្ឋកិច្ចមានចរិតសកម្មភាពលក់ និងទិញនៅលើទីផ្សារ។ មធ្យោបាយផលិតកម្មសិទ្ធិឯកជន ហើយផលិតផលសមតាមតម្រូវការ និងការផ្គត់ផ្គង់។
+គុណសម្បត្តិ និងគុណវិបត្តិនៃសេដ្ឋកិច្ចនីមួយៗ
១. សេដ្ឋកិច្ចប្រពៃណី
+គុណសម្បត្តិ
- បង្កឲ្យពលរដ្ឋមានបុខរបរចាំបាច់តាមជំនាញអាចម្ចាស់ការរស់បាន
- មានសេរីភាពក្នុងមុខរបរផលិតកម្ម ឬមានស្វ័យភាពក្នុងអាជីព
- ប្រើប្រាស់ប្រភពទុនតិច និងអាចមានលទ្ធភាពធ្វើបានគ្រប់គ្នាៗក្នា
- មិនកង្វល់ដល់រដ្ឋ និងរដ្ឋាភិបាលក្នុងការបណ្ដោះបណ្ដាលវិជ្ជាជីវៈ និងមុខជំនាញ
- មិនកង្វល់ដល់រដ្ឋ និងរដ្ឋាភិបាលក្នុងការរកការអារឲ្យធ្វោះ។
+គុណវិបត្តិ
- ខឿនផលិតកម្ម និងសេដ្ឋកិច្ចឧបត្ថម្តខ្លួនមិនបានចូលតួមក្នុងផលិតកម្មទំនិញនាំចេញ
- ផលិតបានបន្ទិចបន្ទូចគ្រប់គ្រងនឹងចិញ្ចឹមក្រពះ ពិបាកក្នុងការលើកកំពស់គុណភាពនៃជីវិត
- ពិបាករកទីផ្សារក្ដាប់ទីផ្សារមិនបានហើយអាចផលិតខុស ឬលើសតម្រូវការ
- អាចខាត់ទុន ឬធ្លាក់ខ្លួនក្រ ជួបគ្រោះទុរ្ភិក្សប្រសិនបើមានគ្រោះធម្មជាតិ
- មិនបានចូលរួបចំណែកខ្លាំងក្លាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
២. សេដ្ខកិច្ចរដ្ឋ
+គុណសម្បត្តិ
- ទំនិញមានតម្លៃថោកប្រជាជនអាចប្រើប្រាស់មានគ្រប់ៗគ្នា
- តម្លៃទំនិញមានលំនឹង (តុល្យភាព) និងគ្មានចរិតវណ្ណៈ
- គ្មានការប្រលល្បិចកលផ្ដូលរំលំគ្នារវាងក្រុមហ៊ុន និងក្រុមហ៊ុនណាមួយទៀត
- រដ្ឋត្ដាប់បានល្អិតល្អន់លើមុខទំនិញ (គ្មានការក្លែងបន្លំទំនិញក្លែងក្លាយ និងទំនិញហួសការកំណត់ប្រើប្រាស់ឡើយ)
- មានការសន្សំសំចៃវត្ថុធាតុដើម និងថែរក្សាការពារបរិស្ថានបានល្អ។
+គុណវិបត្តិ
- គិតតែពីបរិមាណជាងគុណភាព
- សមិទ្ធផលមិនសូវមានការរីកចំរើនព្រោះគ្មានការប្រកូតប្រជែងដណ្ដើមទីផ្សារ
- ប្រជារាស្រ្តមិនអាចជ្រើសរើសមុខទំនិញតាមសេចក្ដីតម្រូវការរបស់ខ្លួនឡើយ ព្រោះផលិតផលមិនសូវសម្បូរបែប
- ប្រជារាស្រ្តគ្មានសិទ្ធិផ្ដល់មតិ ឬយោបល់ក្នុងការចង់ឲ្យរដ្ឋផលិតតាមបំណងរបស់ខ្លួនឡើយ
- រដ្ឋអាចទទួលការខាតបង់ដោយសារការផលិត មិនតាមតម្រូវការរបស់ប្រជាជន។
៣. សេដ្ឋកិច្ចទីផ្សារ
+គុណសម្បត្តិ
- មានការប្រកូតប្រជែងផលិតផលនៅល់ទីផ្សារយ៉ាងស្រួចស្រាល
- ផលិតផលសម្បួរបែប
- មានគំនិតច្នៃប្រឌិតខ្ពស់ដើម្បីដណ្ដើមទីផ្សារ
- ផលិតផលមានការអភិវឌ្ឍន៍ផ្នែកគុណភាព និងឈានដល់ទំនើបកម្ម
- ប្រជាជនអាចជ្រើសរើសទំនិញតាមតម្រូវការ និងលទ្ធភាពរបស់ខ្លួន។
+គុណវិបត្តិ
- ទំនិញមានចរិតវណ្ណ: (អ្នកប្រើរបស់ទំនើប អ្នកក្រគ្មានប្រាក់ទិញ)
- តម្លៃទំនិញគ្មានតុល្យាភាពព្រោះអនុលោមតាមការផ្គត់ផ្គង់ និងតម្រូវការទីផ្សារ
- មានការប្រើល្បិចផ្ដូលរំលំគ្នាយកឈ្នះរៀងៗខ្លួនដើម្បីដណ្ដើមទីផ្សារ
- អ្នកមានទុនតិចត្រូវក្ស័ធន បាត់អាជីព
- ខ្វះខាត់វត្ថុធាតុដើម និងបំពុលបរិស្ថាន។
+សេចក្ដីសនិដ្ឋាន : បច្ចុប្បន្នការអនុវត្តប្រពន្ធ័សេដ្ឋកិច្ចចម្រុះគឺជាកោលនយោបាយជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងការស្ដារ កសាង និងពង្រឹកវិស័យសេដ្ឋកិច្ចជាតិ។ សេដ្ឋកិច្ចចម្រុះផ្ដល់នូវវិធីដ៏មានប្រសិទ្ធិភាពក្នុងការផ្ដាល់សេវាកម្ម និងផលិតផលដល់អតិថិជន។ អស្រ័យហេតុនេះហើយទើបទាមទារឲ្យរដ្ឋាភិបាលត្រូវតែពង្រឹងស្ថេរភាពនយោបាយ សង្គមកិច្ច និងរក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គមបានល្អដើម្បីទាក់ទាញវិនិយោគិនក្នុង និងក្រៅប្រទេសរួមកិច្ចសហប្រតិបត្តិ-ការក្នុងទិសដៅពង្រីកសេដ្ឋកិច្ចទីផ្សារលើទីផ្សារអន្តរជាតិថែមទៀត។
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ពីសៀវភៅវប្បធម៌ទូទៅដោយ ៖ ទន្សាយ (ភ្នំ)
4 Responses
ជម្រាបសួរបងប្រុស
តើប្រព័ន្ធសេដ្ឋកិច្ចទីផ្សារចម្រុះអាចមានទាំងគុណសម្បត្តិនិងគុណវិបត្តិដែរឬទេបង?
ជម្រាបសួរបង! សម្រាប់អត្ថបទខាងលើ ក្រុមការងារនឹងព្យាយាមស្វែងរកជូន!
សូមអរគុណបង.
ជម្រាបសួរបងប្រុស!!!!
តើប្រព័ន្ធសេដ្ឋកិច្ចទីផ្សារចម្រុះអាចមានទាំងគុណសម្បត្តិនិងគុណវិបត្តិដែរឬទេបង?
ជម្រាបសួរបង! សម្រាប់អត្ថបទខាងលើ ក្រុមការងារនឹងព្យាយាមស្វែងរកជូន!
សូមអរគុណបង.