+សំណួរទី១៣៣
ហេតុអ្វីបានជាអ្នកស្រុកឥណ្ឌា និរទេសខ្លួនមករស់នៅតំបន់អាសុីអាគ្នេយ៍?
-ចម្លើយទី១៣៣
មូលហេតុដែលបណ្ដាលឲ្យអ្នកស្រុកឥណ្ឌានិរទេសខ្លួនមករស់នៅតំបន់អាសុីអាគ្នេយ៍ព្រោះ ៖
- កត្តាសាសនា : នៅឆ្នាំ៤០០មុនគ.ស. ដល់ឆ្នាំ៣០០មុនគ.ស. ព្រះបាទអសោកបានចាត់រាជទូតសាសនាពីរព្រះអង្គឲ្យមកផ្សព្វផ្សាយសាសនា នៅតំបន់អាសុីអាគ្នេយ៍។
- កត្តាចម្បាំង : នៅប្រទេសឥណ្ឌាមានសង្រ្គាមឆាបឆេះពាសពេញផ្ទៃប្រទេស។
- កត្តាជំនួញពាណិជ្ជកម្ម ឬការរកសុី : មកកាន់តំបន់អាសុីអាគ្នេយ៍ដើម្បីទិញគ្រឿងប្រណិតៗ គ្រឿងទេស និងវត្ថុមានតម្លៃផ្សេងៗទៀត។
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ពីសៀវភៅវប្បធម៌ទូទៅដោយ ៖ ទន្សាយ (ភ្នំ)