+សំណួរទី៣០ :
ហេតុអ្វីបានជាខ្មែរយើងចាត់ទុកវត្តអារាមជាឃ្លាំងវប្បធម៌ជាតិ ?
-ចម្លើយទី៣០ :
បានជាខ្មែរយើងចាត់ទុកវត្តអារាមជាឃ្លាំងវប្បធម៌ជាតិព្រោះ ៖
- វត្តអារាមជាទីរក្សាទុក និងថែរក្សាវប្បធម៌បានតែមួយគត់
- វត្តអារាមជាមជ្ឈមណ្ឌលទទួលកូនខ្មែរឲ្យស្នាក់នៅសិក្សារៀនសូត្រ អក្សរ លេខ និងស្វែងយល់ពីប្រពៃណីទំនៀមទម្លាប់ជាតិ (វត្តជាសាលារៀន ខុសពីសព្វថ្ងៃ)
- វត្តអារាមជាទីសក្ការៈ ឲ្យមនុស្សសាងតែអំពើជាកុសលស្របតាមពុទ្ធោវាទ
- វត្តអារាមជួយពង្រីកវប្បធម៌ជាតិឲ្យបានទូលំទូលាយ ដល់បណ្ដាជនគ្រប់ស្រទាប់វណ្ណៈ
- វត្តអារាមអប់រំមនុស្សឲ្យចេះលះបង់អ្វីៗដែលអាក្រក់ មិនអើសអើងប្រកាន់វណ្ណៈ ពណ៌ សម្បុល និងចេះសាមគ្គីគ្នា។
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ពីសៀវភៅវប្បធម៌ទូទៅដោយ ៖ ស្រូវ