+សំណួរទី៣៤ :
តើរូបចម្លាក់ខ្មែរយើងមានប៉ុន្មានប្រភេទ? អ្វីខ្លះ? ចូរពន្យល់។
-ចម្លើយទី៣៤ :
រូបចម្លាក់ខ្មែរយើងមាន ៣ប្រភេទគឺ :
- ចម្លាក់លឹប ជាក្បាច់ដែលគេធ្លាក់នៅលើផ្ទាំងថ្មលូក ចូលទៅក្នុងសាច់ថ្មមើលមិនសូវឃើញខ្ពស់ ឬផុសចេញ ខ្លាំងពីផ្ទៃថ្មឡើយ
- ចម្លាក់លៀន ជាក្បាច់ឆ្លាក់មានភាពលៀនចេញមកក្រៅខ្ពស់ពីផ្ទៃថ្ម គឺគេដាក់សាច់ថ្មឲ្យចូលជ្រៅមើលទៅ រូបចម្លាក់ហាក់ដូចជាផុសចេញពីផ្ទៃថ្ម
- ចម្លាក់លោត ជាក្បាច់ដែលគេឆ្លាក់ជារូបសត្វ ផ្កា ឬមនុស្ស គឺគេឆ្លាក់ពុំជាប់និងជញ្ជាំងទេ គេឆ្លាក់ដាច់ពីជញ្ជាំងដោយមានទំរ សម្រាប់ភ្ជាប់ នឹងជញ្ជាំងកុំឲ្យរលំដួល។
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ពីសៀវភៅវប្បធម៌ទូទៅដោយ ៖ ស្រូវ