ថ្ងៃនេះផ្កាស្លា ផាតនើ (Phkasla Partner) សូមលើកយកនូវ ឈ្មោះមហាសមុទ្រធំជាងគេទាំង៥ នៅលើពិភពលោក មកជូនប្រិយមិត្តអានកម្សាន្តទាំងអស់គ្នា! ចង់ដឹងថាមានអ្វីខ្លះ សូមប្រិយមិត្តចូលរួមអាន អត្ថបទខាងក្រោម៖
-ទី១ : មហាសមុទ្រប៉ាស៊ីហ្វិក (Pacific Ocean)

មហាសមុទ្រប៉ាស៊ីហ្វិក (Pacific Ocean) គឺជា មហាសមុទ្រធំជាងគេបំផុតនៅលើផែនដី។ ឈ្មោះរបស់វាគឺ ចេញមកពី ភាសាឡាតាំង “Mare Pacificum” មានន័យថា “សមុទ្រសន្តិភាព” (“peaceful sea”) ដែលត្រូវបានដាក់ដោយអ្នកស្រាវជ្រាវជនជាតិព័រទុយហ្គាល់ឈ្មោះ Ferdinand Magellan ។ មហាសមុទ្រនេះ លាតសន្ធឹងចាប់ពីខាងជើងជាប់មហាសមុទ្រអាកទិក រហូតដល់ខាងត្បូងជាប់ទ្វីបអង់តាកទិក ខាងលិចជាប់ទ្វីបអាស៊ី និង អូស្ត្រាលី និងខាងកើតជាប់ទ្វីបអាមេរិក។ វាមានក្រឡាផ្ទៃ 169.2លានគីឡូម៉ែត្រការ៉េ ដែលជាផ្នែកធំជាងគេបំផុតនៃមហាសមុទ្រពិភពលោក និងមានទឹកប្រមាណ 46% នៃផ្ទៃទឹកនៅលើផែនដី និង ធំជាងផ្ទៃដីទាំងអស់នៅលើពិភពលោករួមបញ្ចូលគ្នា 32%។ ខ្សែអេក្វាទ័រ បានពុះចែកមហាសមុទ្រនេះជាពីរគឺ ៖ មហាសមុទ្រប៉ាស៊ីហ្វិកខាងជើង និង មហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង។ អន្លង់ម៉ារីយ៉ាន (Mariana Trench) នៅភាគខាងលិច នៃមហាសុទ្រប៉ាស៊ីហ្វិកខាងជើង គឺជាចំណុចជ្រៅជាងគេបំផុតនៅមហាសមុទ្រប៉ាស៊ីហ្វិក និងពិភពលោកដែលមានជម្រៅរហូតដល់ 10,911ម៉ែត្រ (35,798 ហ្វីត)។ នៅតំបន់ប៉ាស៊ីហ្វិកមហាសមុទ្រដ៏ធំបំផុតនៃការបែកបាក់ Ocean ផែនដីនេះ។ វាលាតសន្ធឹងពី Arctic នៅក្នុងភាគខាងជើងទៅកាន់មហាសមុទ្រខាងត្បូង (ឬអាស្រ័យនៅលើនិយមន័យដើម្បីអង់តាក់ទិក) នៅភាគខាងត្បូង bounded ដោយអាស៊ី និងអូស្ត្រាលីនៅក្នុងភាគខាងលិច និងអាមេរិកនៅក្នុងខាងកើត។
-ទី២ : មហាសមុទ្រអាត្លង់ទិច (Atlantic Ocean)

មហាសមុទ្រអាត្លង់ទិច (Indian Ocean) គឺជាមហាសមុទ្រធំលំដាប់ទី២ នៅពីក្រោយ មហាសមុទ្រប៉ាស៊ីហ្វិក ដែលមានផ្ទៃដីសរុបចំនួន 41,100,000ម៉ាយការ៉េ (106,400,000គីឡូម៉ែត្រក្រឡា) ។ វាគ្របដណ្តប់ប្រហែល 23% នៃផ្ទៃដីនិងស្ថិតនៅភាគច្រើនរវាងទ្វីបអាមេរិកនិងអឺរ៉ុបនិងអាហ្រ្វិក។ វាក៏លាតសន្ធឹងពីទិសខាងជើងទៅភាគខាងត្បូងពី តំបន់អាក់ទិក របស់ផែនដីទៅកាន់ មហាសមុទ្រខាងត្បូង ។ ជម្រៅមធ្យមនៃមហាសមុទ្រអាត្លង់ទិចគឺ 12,800ហ្វីត (3,926ម៉ែត្រ) ប៉ុន្តែចំណុចជ្រៅបំផុតនៅក្នុងសមុទ្រគឺ Puerto Rico Trench នៅ -28,231ហ្វីត (-8,605ម៉ែត្រ) ។
-ទី៣ : មហាសមុទ្រឥណ្ឌា (Indian Ocean)

មហាសមុទ្រឥណ្ឌា (Indian Ocean) គឺជាមហាសមុទ្រធំទី៣នៅលើផែនដី ដែលគ្របដណ្ដប់ប្រមាណ 20%នៃផ្ទៃទឹកលើផែនដី។ វាលាតសន្ឋឹងខាងជើងទល់នឹងទ្វីបអាស៊ី(រួមបញ្ចូលទាំងឧបទ្វីបឥណ្ឌា) ខាងលិចទល់នឹងទ្វីបអាហ្វ្រិក ខាងកើតទល់នឹងឥណ្ឌូចិន ប្រជុំកោះស៊ុនដា និង អូស្ត្រាលី ហើយខាងត្បូងទល់នឹងសមុទ្រខាងត្បូង។ មហាសមុទ្រឥណ្ឌា ត្រូវបានខណ្ឌចែកពីមហាសមុទ្រអាត្លង់ទិកដោយខ្សែបណ្ដោយទី20o ខាងកើត ដែលរត់កាត់ពីជ្រោយអាហ្គុលហាស់ទៅខាងត្បូង។ មហាសមុទ្រឥណ្ឌាត្រូវបានខណ្ឌចែកពីមហាសមុទ្រប៉ាស៊ីហ្វិកដោយខ្សែបណ្ដោយទី147o ខាងកើត។
-ទី៤ : មហាសមុទ្រអង់តាកទិច (Southern Ocean)

មហាសមុទ្រអង់តាកទិច (Southern Ocean) គឺជាទ្វីបនៅខាងត្បូងបង្អស់នៃផែនដី ដែលស្ថិតក្នុងអក្ខោសានខាងត្បូងតាមភូមិសាស្ត្រ។ វាត្រូវបានតាំងនៅតំបន់អង់តាកទិកនៃអឌ្ឍគោលខាងត្បូង ស្ទើរតែភាគខាងត្បូងទាំងមូលនៃរង្វង់អង់តាកទិក និង ត្រូវបានហ៊ុព័ទ្ធដោយមហាសមុទ្រអង់តាកទិក។ ក្នុងផ្ទៃក្រឡា 14,0លានគីឡូម៉ែត្រការ៉េ វាគឺជាទ្វីបធំទីប្រាំខាងផ្ទៃដីបន្ទាប់ពី អាស៊ី អាហ៊្វ្រិក អាមេរិកខាងជើង និង អាមេរិកខាងត្បូង។
-ទី៥ : មហាសមុទ្រអាក់ទិច (Arctic Ocean)

មហាសមុទ្រអាក់ទិច (Arctic Ocean) គឺជាមហាសមុទ្រដែលតូចជាងគេ និង រាក់ជាងគេបង្អស់ក្នុងចំណោមមហាសមុទ្រទាំង5។ អង្គការទឹកអន្តរជាតិបានទទួលស្គាល់ថា វាជាមហាសមុទ្រមួយបើទោះជាអ្នកសាគរសាស្ត្រមួយចំនួនបានសន្មត់ថាវាគឺជា “សមុទ្រមេឌីទែរ៉ានេអាកទិក” ឬហៅយ៉ាងសមញ្ញថា “សមុទ្រអាកទិក” ដោយចាត់ថ្នាក់ថាជា “សមុទ្រមេឌីទែរ៉ានេ” នៃមហាសមុទ្រអាត្លង់ទិក។ មហាសមុទ្រអាកទិកត្រូវបានព័ន្ធស្ទើរតែជុំវិញដោយ”អឺរ៉ាស៊ី” និង “អាមេរិកខាងជើង”។ មហាសមុទ្រអាកទិក ត្រូវបានគ្របដណ្ដប់មួយភាគធំដោយទឹកកកសមុទ្រពេញមួយឆ្នាំ។ សីតុណ្ហភាព និងកំហាប់អំបិល នៃ មហាសមុទ្រអាកទិកប្រែប្រួលទៅតាមរដូវកាល ដូចជាការកក និងរលាយនៃទឹកកក ហើយកំហាប់អំបិលរបស់វាមានកម្រិត ទាបជាងកំហាប់អំបិលមធ្យមនៃមហាសមុទ្រទាំង5 ដោយសារតែ “រំហួត” មានកម្រិតទាបទឹកសាបមានបរិមាណច្រើនហូរចាក់ពីទន្លេ និង ប្រភពទឹកជាច្រើនព្រមទាំងតំណភ្ជាប់ និងលំហូរចេញទៅផ្ទៃទឹក នៃមហាសមុទ្រខាងក្រៅ ដែលមានកំហាប់អំបិលខ្ពស់ជាងមានកម្រិត។ នារដូវក្ដៅទឹកកកត្រូវបានថយចុះប្រមាណ 50%។
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
អត្ថបទដកស្រង់ដោយ ៖ ស្រូវ