20231102_102439

អាណត្តិសម្រាប់មេដឹកនាំផ្សេងៗ ក្នុងពិភពលោកនិងអាស៊ី

+សំណួរទី៣៨ :

អាណត្តិសម្រាប់មេដឹកនាំផ្សេងៗ ក្នុងពិភពលោកនិងអាស៊ី

-ចម្លើយទី៣៨ :

ប្រទេសមួយចំនួនបានកំណត់អាណត្តិសម្រាប់រដ្ឋាភិបាលរបស់ខ្លួន ស្របពេលដែលប្រទេសមួយចំនួនមិនទាន់បានកំណត់នៅឡើយ។ ជាក់ស្ដែងនៅកម្ពុជានិងអង់គ្លេសជាដើម នាយករដ្ឋមន្ត្រីម្នាក់អាចកាន់តំណែងមួយជីវិតបាន ប្រសិនបើគណបក្សខ្លួនឈ្នះឆ្នោត ហើយខ្លួនត្រូវបានចាត់តាំងជាបេក្ខភាពនាយករដ្ឋមន្ត្រីនោះ។ តើប្រទេសណាខ្លះបានកំណត់រយៈពេលឬអាណត្តិក្នុងការដឹកនាំប្រទេសរបស់ខ្លួន? តើមេដឹកនាំម្នាក់កាន់បានប៉ុន្មានអាណត្តិ? ហើយមួយអាណត្តិមានប៉ុន្មានឆ្នាំ?

-ទី១. ប្រទេសមហាអំណាចទាំងប្រាំ

  • សហរដ្ឋអាម៉េរិក ៖ ដែលគេចាត់ទុកថា ជាបិតាប្រជាធិបតេយ្យនេះ ប្រធានាធិបតីម្នាក់កាន់តំណែងបានតែ២អាណត្តិប៉ុណ្ណោះ ហើយ១អាណត្តិ មានរយៈពេល៤ឆ្នាំ។ លោកអតីតប្រធានាធិបតីបារ៉ាក់ អូបាម៉ា បានជាប់ឆ្នោតរហូត២អាណត្តិ (២០០៨ ដល់២០១៦) ដូចគ្នានឹង ចច ដាប់ប៊លយូ ប៊ូស និងប៊ីល គ្លីនតុន ដែលសុទ្ធតែកាន់តំណែងបាន២អាណត្តិ។
  • រុស្ស៊ី ៖ ប្រទេសដែលមានផ្ទៃដីធំជាងគេក្នុងលោកនេះ មិនបានកំណត់អាណត្តិប្រធានាធិបតីឡើយ ប៉ុន្ដែមិនឱ្យកាន់អំណាចជាប្រធានាធិបតី៣អាណត្តិជាប់គ្នាឡើយ ហើយ១អាណត្តិ មានរយៈពេលឆ្នាំដូចអាម៉េរិកដែរ។ ឧទាហរណ៍ជាក់ស្ដែង បុរសខ្លាំងតែមួយគ្មានពីរគឺលោក វ្ល៉ាឌីមៀរ ពូទីន កាន់តំណែងបានតែ២អាណត្តិ ពីឆ្នាំ២០០០ដល់២០០៨ ហើយនៅឆ្នាំ២០០៨ គណបក្សរបស់លោកបន្តឈ្នះឆ្នោត តែលោកមិនអាចកាន់តំណែងកំពូល បានត្រឹមតែជានាយករដ្ឋមន្ត្រី ដោយឱ្យអតីតនាយករដ្ឋមន្ត្រីរបស់លោក គឺលោក មេដវេដេវ កាន់តំណែងប្រធានាធិបតី។ ត្រូវរងចាំរហូតដល់ឆ្នាំ២០១២ ទើបអាចជាប់ឆ្នោតជាប្រធានាធិបតីម្តងទៀតបាន។ បច្ចុប្បន្ននេះ រុស្ស៊ីក្រោមអំណាចរបស់ពូទីន ក៏បានរៀបចំកែប្រែរដ្ឋធម្មនុញ្ញដើម្បីអាចឱ្យ លោកពូទីនកាន់តំណែងបន្តបាន។
  • ចិន ៖ មហាយក្សអាស៊ីនិងជាយក្សកុម្មុយនីស្តនេះ មិនមានការបោះឆ្នោតដោយសេរីដើម្បីជ្រើសរើសប្រមុខរដ្ឋាភិបាល និងជាប្រមុខរដ្ឋរបស់ខ្លួនឡើយ។ ប៉ុន្តែទាំងប្រធានាធិបតីនិងនាយករដ្ឋមន្ត្រី សុទ្ធតែកំណត់អាណត្តិដូចគ្នា គឺមួយអាណត្តិ៥ឆ្នាំ ហើយអាចកាន់អំណាចបានតែ២អាណត្តិប៉ុណ្ណោះ ពោលគឺ១០ឆ្នាំ ដោយការសម្រេចរបស់បក្ស។ ជាក់ស្ដែងកាលពីខែតុលា ឆ្នាំ២០១៣ ប្រទេសចិនមានមេដឹកនាំថ្មី គឺប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping) ដែលជំនួសលោកអតីតប្រធានាធិបតី ហ៊ូ ជីនតាវ (Hu Jintao) និងលោកនាយករដ្ឋមន្ត្រីថ្មី លី កឺឈៀង (Li Keqiang) ដែលជំនួសអតីតនាយករដ្ឋមន្ត្រី វេន ជាប៉ាវ (Wen Jiabao)។ ប៉ុន្តែរឿងគួរឱ្យកត់សម្គាល់ក្នុងរដ្ឋបាលលោកប្រធានាធិបតីស៊ី ជីនពីង បក្សកុម្មុយនីស្តចិនបានកែប្រែរដ្ឋធម្មនុញ្ញរបស់ខ្លួនវិញ ដោយអាចឱ្យប្រធានាធិបតីអាចកាន់ តំណងមួយជីវិតបាន។
  • ចក្រភពអង់គ្លេស ៖ ប្រទេសអតីតមហាអំណាចអាណានិគម និងជាប្រទេសប្រកាន់របបរាជានិយមមួយនេះ មិនមានកំណត់ អាណត្តិនាយករដ្ឋមន្ត្រីឡើយ ដោយអាចកាន់អំណាចបានច្រើនអាណត្តិ ដោយ១អាណត្តិមានរយៈពេល៥ឆ្នាំ។ ប៉ុន្តែទោះបីជាគ្មានអាណត្តិក្តី ក៏មិនមាននាយករដ្ឋមន្ត្រីណាម្នាក់អាចកាន់ តំណែងរាប់សិនឆ្នាំដែរ មានតែអតីតនាយករដ្ឋមន្ត្រីតូនី ប្លែរ (៣អាណត្តិ) និងអតីតនាយករដ្ឋមន្ត្រីរហស្សនាម ស្ត្រីដែកថែប ម៉ាហ្គារីត ថាច់ឆឺ (៣អាណត្តិ)។
  • បារាំង ៖ អតីតប្រទេសមហាអំណាចអាណានិគមនេះ បានកំណត់អាណត្តិប្រធានាធិបតី ដោយអនុញ្ញាត្តិឱ្យកាន់តំណែង បានច្រើនបំផុត២អាណត្តិ ដោយ១អាណត្តិ៥ឆ្នាំ។

-ទី២. ប្រទេសនៅអាស៊ី

  • ជប៉ុន ៖ មិនកំណត់អាណត្តិនាយករដ្ឋមន្តី
  • ឥណ្ឌា ៖ មិនកំណត់អាណត្តិប្រធានាធិបតី (១អាណត្តិ ៥ឆ្នាំ)
  • កូរ៉េខាងត្បូង ៖ ប្រធានាធិបតីកាន់បានតែ១អាណត្តិប៉ុណ្ណោះ (១អាណត្តិ ៥ឆ្នាំ)
  • អ៊ីស្រាអែល ៖ ប្រធានាធិបតីកាន់បានតែ១អាណត្តិ (១អាណត្តិ ៧ឆ្នាំ) ប៉ុន្តែប្រធានាធិបតីមិនសូវមានអំណាចដូចនាយករដ្ឋមន្ត្រីឡើយ
  • អីរ៉ាក់ ៖ ប្រធានាធិបតីកាន់បានតែ២អាណត្តិ (១អាណត្តិ ៤ឆ្នាំ)
  • កូរ៉េខាងជើង ៖ គ្មានការកំណត់អាណត្តិអ្វីនោះទេ គឺអំណាចត្រូវគ្រប់គ្រងដោយគណបក្សកុម្មុយនីស្តកូរ៉េ ដែលមានត្រកូលគីម បន្តគ្រប់គ្រងបីជំនាន់មកហើយ។

-ទី៣. ប្រទេសនៅអាស៊ីអាគ្នេយ៍

  • កម្ពុជា ៖ មិនកំណត់អាណត្តិនាយករដ្ឋមន្ត្រី (១អាណត្តិ ៥ឆ្នាំ)
  • ថៃ ៖ កំណត់អាណត្តិនាយករដ្ឋមន្ត្រី បានតែ២អាណត្តិ (១អាណត្តិ ៤ឆ្នាំ)
  • សិង្ហបុរី ៖ មិនកំណត់អាណត្តិនាយករដ្ឋមន្ត្រី (១អាណត្តិ ៦ឆ្នាំ)
  • ហ្វ៊ីលីពីន ៖ កំណត់អាណត្តិប្រធានាធិបតីបានតែ ១អាណត្តិប៉ុណ្ណោះ (១អាណត្តិ ៦ឆ្នាំ)
  • ឥណ្ឌូនេស៊ី ៖ កំណត់អាណត្តិប្រធានាធិបតី បានតែ ២អាណត្តិ ប៉ុណ្ណោះ (១អាណត្តិ ៥ឆ្នាំ)
  • ម៉ាឡេស៊ី ៖ មិនកំណត់អាណត្តិនាយករដ្ឋមន្ត្រី (១អាណត្តិ ៥ឆ្នាំ)
  • វៀតណាម ៖ ប្រធានាធិបតីនិងនាយករដ្ឋមន្ត្រី ១អាណត្តិ ៥ឆ្នាំ (ជ្រើសរើសដោយបក្ស) ដូចគ្នានឹងប្រទេសឡាវដែ
  • ប្រុយណេ ៖ ជារបបរាជានិយមដែលគ្រប់គ្រងដោយស្តេចស៊ូតង់ ដែលទ្រង់ធ្វើជាប្រមុខរដ្ឋផងនិងប្រមុខរដ្ឋាភិបាលផង
  • មីយ៉ាន់ម៉ា ៖ ប្រធានាធិបតី ១អាណត្តិ ៥ឆ្នាំ ។
image 2 70

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា និងបានកាន់អំណាចជានាយករដ្ឋមន្ត្រីចាប់ពីឆ្នាំ១៩៨៥មក

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់ពីសៀវភៅវចំណេះដឹងសកលភាគ១ ៖ ស្រូវ

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា