+សំណួរទី៥៦ :
តើសង្គ្រាមលោកលើកទី១ និងទី២ ធ្វើឱ្យមនុស្សស្លាប់ប៉ុន្មាន?
-ចម្លើយទី៥៦ :
សង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ និងសង្គ្រាមលោកលើកទី២ ពីឆ្នាំ១៩៣៩ ដល់ឆ្នាំ១៩៤៥ បានធ្វើឱ្យមនុស្សប៉ុន្មាននាក់បាត់បង់ជីវិត? តើរវាងសង្គ្រាមទាំងពីរ សង្គ្រាមមួយណាដែលធ្វើឱ្យបាត់បង់ជីវិតមនុស្សច្រើនជាង?
សង្គ្រាមលោកលើកទី១ ចាប់ផ្តើមពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩១៤ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩១៨ ពោលគឺរយៈពេលជិត៤ឆ្នាំ បានបណ្តាលឱ្យមនុស្សប្រមាណជាង១៧លាននាក់បានស្លាប់ និង២លាននាក់ផ្សេងទៀតរងរបួស។ សង្គ្រាមនេះបានក្លាយជាសោកដនាកម្មដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ ក្នុងចំណោមមនុស្សជាង ១៧លាននាក់ មាន១០លាននាក់ជាកម្លាំងទាហាននិងជាង៧លាននាក់ទៀតជាជនស៊ីវិល។

ទាហានអង់គ្លេស ក្នុងសង្គ្រាមលោកលើកទី១ កំពុងវាយសម្រុកចូលសមរភូមិហ្គាល់លីប៉ូលី (ទឹកដីប្រទេសតួកគីបច្ចុប្បន្ន)
សម្រាប់សង្គ្រាមលោកលើកទី២វិញ បានចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៣៩ ដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ ពោលគឺរយៈពេល ៦ឆ្នាំ១ថ្ងៃ។ សង្គ្រាមលោកនេះ បានធ្វើឱ្យមានវិនាសកម្មយ៉ាងធ្ងន់ធ្ងរបំផុត ដោយមនុស្សប្រមាណ៣% នៃប្រជាជនសរុបក្នុងពិភពលោក (ឆ្នាំ១៩៤០ មានប្រជាជនសរុបប្រមាណ ២.៣ពាន់លាននាក់) បានស្លាប់។ មិនមានចំនួនជាក់លាក់ឡើយអំពីការស្លាប់ ប៉ុន្តែអាចប្រមាណបានថា ប្រហែលចន្លោះពី៥០ ទៅ៨០លាននាក់ ដោយទាហានស្លាប់ ចន្លោះពី២១ ទៅ២៥លាននាក់ ស្របពេលដែលប្រជាជនស៊ីវិលស្លាប់ច្រើនជាងប្រហែលពី៥០ ទៅ៥៥លាននាក់ (បូកបញ្ចូលទាំងប្រជាជនដែលស្លាប់ដោយជំងឺ និងគ្រោះអត់ឃ្លានប្រមាណពី១៩ ទៅ២៨លាននាក់)។

ទាហានអាល្លឺម៉ង់ កាលសម័យសង្គ្រាមលោកលើកទី២
សរុបមកសង្គ្រាមលោកលើកទី១ សម្លាប់មនុស្សជាង ១៧លាននាក់ ហើយសង្គ្រាមលោកលើកទី២ សម្លាប់មនុស្សប្រមាណពី៥០ ទៅ៨០លាននាក់។
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ពីសៀវភៅវចំណេះដឹងសកលភាគ១ ៖ ស្រូវ