Untitled Design

ប្រទេស និងដែនដីដែលឆ្លងឆ្នាំសកលមុនគេ និងក្រោយគេ

ថ្ងៃនេះផ្កាស្លា ផាតនើ (Phkasla Partner) សូមលើកយកនូវ ប្រទេស និងដែនដីដែលឆ្លងឆ្នាំសកលមុនគេ និងក្រោយ មកជូនប្រិយមិត្តអានកម្សាន្តទាំងអស់គ្នា! ចង់ដឹងថាមានអ្វីខ្លះ សូមប្រិយមិត្តចូលរួមអាន អត្ថបទខាងក្រោម៖

មូលហេតុដែលធ្វើឲ្យមានការប្រារព្ធពិធីបុណ្យឆ្លងឆ្នាំក្នុងពេលខុសគ្នាបែបនេះ គឺដោយសារគេបានបង្កើតខ្សែបន្ទាត់អរូបីមួយហៅថា International Date Line (IDL) សម្រាប់កំណត់ព្រំដែនលើផ្ទៃផែនដី ដើម្បីបែងចែករវាង ថ្ងៃថ្មី និង ថ្ងៃចាស់។ ខ្សែបន្ទាត់នេះស្ថិតនៅខ្សែបណ្តោយទី180 ចន្លោះដែនដីរបស់ប្រទេសរុស្ស៊ី និងរដ្ឋអាឡាស្ការបស់សហរដ្ឋអាមេរិក អន្លាយមកដល់កណ្តាលមហាសមុទ្រប៉ាស៊ីហ្វិក។ គេចាប់ផ្តើមរាប់ថ្ងៃថ្មីពីខ្សែបន្ទាត់នេះដេញមកខាងឆ្វេងដៃ គឺដូចជាដំណើរនៃផែនដីវិល ខណៈអ្វីៗដែលនៅខាងស្តាំដៃនៃខ្សែបន្ទាត់នោះគឺជាថ្ងៃចាស់។ ឧទាហរណ៍ នៅខាងឆ្វេងចូលដល់ថ្ងៃទី01 ខែមករា ឆ្នាំថ្មីនៅថ្ងៃស្តាំវិញគឺស្ថិតនៅថ្ងៃទី31 ខែធ្នូ ឆ្នាំចាស់នៅឡើយទេ។

image 7

ដូច្នេះហើយប្រទេសដែលតែងតែឆ្លងចូលឆ្នាំថ្មីមុនគេ គឺប្រទេសគិរីបាទី (Kiribati) ប្រទេសតុងហ្កា (Tonga) និងប្រទេសសាម័រ (Samoa) ដែលជាក្រុមប្រទេសដីកោះតូចៗនៅឯមហាសមុទ្រប៉ាស៊ីហ្វិក។ ការឆ្លងចូលឆ្នាំថ្មី2024 ប្រជាជាតិទាំងនេះប្រារព្ធពិធីបុណ្យឆ្លងឆ្នាំសកល នៅម៉ោង10ព្រឹក ថ្ងៃទី41 ខែធ្នូ ឆ្នាំ2023 (ម៉ោងសកល GMT) ហើយបន្ទាប់មកទៀតគឺនូវែលសេឡង់ ដែលត្រូវសួស្តីឆ្នាំ2024 នៅខ្ទង់ម៉ោង10 : 15នាទីព្រឹកនៃម៉ោង GMT។ ពេលវេលានៃការឆ្លងចូលឆ្នាំថ្មី គឺបន្តដេញមកខាងឆ្វេងដៃរហូតបែបនេះនៅលើផែនទីពិភពលោកទៅតាមរង្វិលរបស់ផែនដី ខណៈទ្វីបអាមេរិកខាងជើង និងខាងត្បូងជាទ្វីបចុងក្រោយគេដែលស្វាគមន៍ឆ្នាំថ្មី។ គួរបញ្ជាក់ថា កន្លែងចុងក្រោយដែលឆ្លងចូលឆ្នាំថ្មីក៏ស្ថិតនៅលើមហាសមុទ្រប៉ាស៊ីហ្វិកដែរ ប៉ុន្តែនៅខាងស្តាំដៃខ្សែបន្ទាត់ IDL នោះគឺកោះប៊ែកឃើ (Baker) និងកោះហោលែន (Howland) របស់សហរដ្ឋអាមេរិក ដែលត្រូវចូលឆ្នាំថ្មីនៅម៉ោង 12ថ្ងៃត្រង់ GMT ថ្ងៃទី01 ខែមករា ឆ្នាំ2024 ប៉ុន្តែកោះទាំងពីរគ្មានមនុស្សរស់នៅទេ។ ដូច្នេះហើយកន្លែងមានមនុស្សរស់នៅ ដែលមានរៀបចំពិធីអបអរឱកាសឆ្លងឆ្នាំសកល គឺដែនដីកោះសាម័ររបស់អាមេរិក (American Samoa) ដែលប្រារព្ធការអបអរនៅម៉ោង 11ព្រឹក GMT ថ្ងៃទី01 ខែមករា ឆ្នាំ2024។

image 8

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

អត្ថបទដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)

ប្រភព : https://m.freshnewsasia.com/

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា