+សំណួរទី១០៩
តើតារានិករគឺជាអ្វី?
-ចម្លើយទី១០៩
យើងប្រហែលជាធ្លាប់បានឮពីមុនមកហើយនូវពាក្យតារានិករ ប៉ុន្តែមិនប្រាកដថាយើងបានដឹងនូវអត្ថន័យរបស់ពាក្យមួយនេះឡើយ។ ដើមកំណើតនៃពាក្យតារានិករ កើតឡើងដោយសារតែមនុស្សសម័យដើមបានកត់សម្គាល់ថា តារាជាច្រើនប្រមូលផ្តុំគ្នាបង្កើតបានជាតារានិករដែលមានរាងផ្សេងៗគ្នា ខ្លះដូចសត្វ ខ្លះដូចវត្ថុប្រើប្រាស់ ឯខ្លះទៀតដូចមនុស្ស។
ខាងក្រោមនេះ គឺជាឈ្មោះតារានិករ ដែលរះលើមេឃតាមខែនីមួយៗនៃឆ្នាំ ៖
- ខែមករា តំណាងដោយតារានិករចៀមឈ្មោល(Aries)
- ខែកុម្ភៈ តំណាងដោយតារានិករគោឈ្មោល(Taurus)
- ខែមីនា តំណាងដោយតារានិករកូនភ្លោះ(Gemini)
- ខែមេសា តំណាងដោយតារានិករក្តាម(Cancer)
- ខែឧសភា តំណាងដោយតារានិករសិង្ហ(Leo)
- ខែមិថុនា តំណាងដោយតារានិករស្រីព្រហ្មចារី(Virgo)
- ខែកក្កដា តំណាងដោយតារានិករជញ្ជាំងថាសពីរ(Libra)
- ខែសីហា តំណាងដោយតារានិករខ្យាដំរី(Scorpius)
- ខែកញ្ញា តំណាងដោយតារានិករព្រានប្រមាញ់(Sagitarius)
- ខែតុលា តំណាងដោយតារានិករពពែ(Capricorn)
- ខែវិច្ឆិកា តំណាងដោយតារានិករអ្នករែកទឹក(Aquarius)
- ខែធ្នូ តំណាងដោយតារានិករត្រី(Pisces)។
ការកត់សម្គាល់លើរូបរាងរបស់តារានិករបែបនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សសម័យដើម ព្រោះវាបានផ្ដល់ជាមធ្យោបាយដល់ពួកគេដើម្បីវាស់វែងពេលវេលា។ ក្រៅពីនេះ គេបានប្រើវាដើម្បីទស្សន៍ទាយព្រឹត្តិការណ៍នានាដែលមានសារៈសំខាន់ដល់ការរស់នៅលើភពផែនដី។ ឧទាហរណ៍ ប្រសិនបើគេមើលឃើញតារានិករសិង្ហ(Leo) មានន័យថារដូវដាំដុះនឹងចូលមកដល់។ បើមានតារានិករខ្យាដំរីរះលើមេឃ បញ្ជាក់ថាវាគឺជាវស្សានរដូវ ហើយបើមានតារានិករព្រានប្រមាញ់រះលើមេឃវាបញ្ជាក់ថាជាសិសិររដូវ។
ការកំណត់រដូវដោយប្រើតារានិករហាក់ពុំសូវត្រឹមត្រូវ សម្រាប់មនុស្សដែលរស់នៅតំបន់ដែលមានសីតុណ្ហភាពខុសគ្នាខ្លាំង រវាងវស្សានរដូវ និងសិសិររដូវឡើយ។ ប៉ុន្តែចំពោះអារ្យធម៌សម័យដើមដែលស្ថិតនៅក្នុងតំបន់អាកាសធាតុពាក់កណ្តាលត្រូពិក ភាពខុសគ្នារវាងសីតុណ្ហភាពនេះមានគម្លាតតូច។
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ពីសៀវភៅចំណេះដឹងសកលដោយ ៖ ទន្សាយ (ភ្នំ)