Makara's 20-Posters_18

តើមហាសមុទ្រណាខ្លះដែលមានជម្រៅជ្រៅជាងគេ?

ថ្ងៃនេះផ្កាស្លា ផាតនើ (Phkasla Partner) សូមលើកយកនូវ មហាសមុទ្រណាខ្លះដែលមានជម្រៅជ្រៅជាងគេ មកជូនប្រិយមិត្តអានកម្សាន្តទាំងអស់គ្នា! ចង់ដឹងថាមានអ្វីខ្លះ សូមប្រិយមិត្តចូលរួមអាន អត្ថបទខាងក្រោម៖

១-មហាសមុទ្រប៉ាស៊ីហ្វិក (Pacific)

មហាសមុទ្រជ្រៅជាងគេលេខ1 ដែលមានជម្រៅជាមធ្យម 4,280ម៉ែត្រ និងជម្រៅអតិបរមាចន្លោះ 10,911-11,035ម៉ែត្រ។ កន្លែងជ្រៅបំផុតប្រចាំមហាសមុទ្រនេះ និងប្រចាំផ្ទៃផែនដីទាំងមូល គឺហៅថា ចំណុចឆាលែនចឺឌីប (Challenger Deep) នៃអន្លង់ម៉ារីយ៉ាណា (Mariana Trench) នៅតំបន់ប៉ាស៊ីហ្វិកខាងលិចក្បែរកោះហ្កាំ។

image 15

២-មហាសមុទ្រអាត្លង់ទិច (Atlantic Ocean)

ជាមហាសមុទ្រជ្រៅជាងគេបំផុតទី២លើពិភពលោក។ វាមានជម្រៅគិតជាមធ្យម 3,646ម៉ែត្រ និងជម្រៅគិតជាអតិបរមា 8,376ម៉ែត្រ។ អន្លង់ព័រតូរីកូ (Puerto Rico Trench) ដែលស្ថិតនៅក្បែរសមុទ្រការីបង់ (Caribbean Sea) គឺជាចំណុចជ្រៅបំផុតរបស់មហាសមុទ្រអាត្លង់ទិច។ 

image 16

៣-មហាសមុទ្រឥណ្ឌា (Indian Ocean)

មានជម្រៅជាមធ្យម 3,741ម៉ែត្រ និងជម្រៅអតិបរមា 7,258ម៉ែត្រ ដែលនាំឲ្យវាជាប់ជាមហាសមុទ្រជ្រៅបំផុតលំដាប់ថ្នាក់លេខ3។ កន្លែងជ្រៅបំផុតប្រចាំមហាសមុទ្រឥណ្ឌាគឺអន្លង់ជ្វា (Java Trench) ដែលស្ថិតនៅក្បែរកោះស៊ូម៉ាត្រានៃប្រទេសឥណ្ឌូណេស៊ី។ 

image 17

៤-មហាសមុទ្រភាគខាងត្បូង (Southern Ocean)

ដែលនៅព័ទ្ធជុំវិញទ្វីបអង់តាក់ទិចនៃប៉ូលខាងត្បូង គឺជាមហាសមុទ្រជ្រៅបំផុតចំណាត់ថ្នាក់ទី4 ដែលមានជម្រៅជាមធ្យម 3,270ម៉ែត្រ និងជម្រៅអតិបរមា 7,236ម៉ែត្រ។ អន្លង់សេនវិចខាងត្បូង (South Sandwich Trench) គឺជាកន្លែងជ្រៅបំផុតរបស់មហាសមុទ្រនេះ។

image 13

៥-មហាសមុទ្រទឹកកកអាក់តិច (Arctic Ocean)

ក្នុងចំណោមមហាសមុទ្រទាំង5 ដែលស្ថិតនៅប៉ូលខាងជើង គឺជាសមុទ្រដែលតូច ហើយរាក់ជាងគេបង្អស់។ វាមានជម្រៅជាមធ្យម 1,204ម៉ែត្រ និងជាជម្រៅអតិបរមា5,450ម៉ែត្រ។ កន្លែងជ្រៅបំផុតរបស់វាគឺចំណុចម៉ូល្លីឌីប (Molly Deep) ស្ថិតនៅច្រកសមុទ្រហ្វ្រាម (Fram Strait) ក្បែរកោះហ្គ្រីនលែន (Greenland)។

image 14

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

អត្ថបទដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា