១. ព្យញ្ជនៈ “ឃ”
“ឃ” ជាព្យញ្ជនៈទី៤ នៃព្យញ្ជនៈទាំង៣៣តួ ក្នុងវគ្គទី១
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “ឃាត់” ដូចខាងក្រោម៖
-ពាក្យ “ឃាត់” (កិ.) (សំ. បា. ឃដ, ឃាត) “បៀតបៀន; ប្រហារ; រារាំង; ប្រព្រឹត្ត, ធ្វើ, ខំប្រឹង…”) ហាម, ទប់, រារាំង : ឃាត់ក្មេងកុំឲ្យឈ្លោះគ្នា, ឃាត់គ្រឿងចក្រឲ្យឈប់ ។ ឃាត់កំហឹង គឺទប់កំហឹង; ឃាត់ចំណង់ គឺទប់ចំណង់។ (ម.ព. ឃាត ទៀតផង)។
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ស្រូវ