១. ព្យញ្ជនៈ “ដ”
“ដ” ជាព្យញ្ជនៈទី១ នៃព្យញ្ជនៈទាំង៣៣តួ ក្នុងវគ្គទី៣
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “ដណ្ដឹង” ដូចខាងក្រោម៖
-ពាក្យ “ដណ្ដឹង” (កិ.) សាកសួរឲ្យដឹង ។ ធ្វើរបៀបចងពន្ធ, ចងស្ពានមេត្រី ក្នុងការផ្សំផ្គុំកូនប្រុសស្រី មុនរៀបមង្គលការអាពាហ៍ពិពាហ៍ : ដណ្ដឹងកូនក្រមុំ ដើម្បីកូនកំលោះ ។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ស្រូវ