១. ព្យញ្ជនៈ “ឃ”
“ឃ” ជាព្យញ្ជនៈទី៤ នៃព្យញ្ជនៈទាំង៣៣តួ ក្នុងវគ្គទី១
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “ឃោសនា” ដូចខាងក្រោម៖
-ពាក្យ “ឃោសនា” (អានថា ឃោស្នា) (ន.) សំដីគឹកកង, សំឡេងកងរំពង, អឹងអាប់; ការប្រកាស, ការស្រែកប្រកាសឮខ្លាំងៗ ផ្សាយដំណឹងឲ្យសាធារណជនដឹង, ការផ្សាយដំណឹងឲ្យឮសាយសុសសព្វគ្នា ។ ប្រើតាមទម្លាប់ចំពោះតែការប្រកាសអង្គាសវត្ថុផ្សេងៗ ធ្វើបុណ្យឲ្យទាន; ប្រើជា ន. ឬ គុ. ឬ កិ ក៏បាន : សេចក្ដីឃោសនា, សំបុត្រឃោសនា; អាចារ្យឃោសនាចង្ហាន់, ឃោសនាចតុប្បច្ច័យ (សរសេរក្លាយជា ឃោស្នា តាមសូរសំនៀងនិយាយក៏មាន; សរសេរបែបនេះ សម្រាប់ប្រើក្នុងកាព្យ, សរសេរត្រឹមត្រូវជាង ឃោសនា អ.ថ. ឃោស្នា) ។
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ស្រូវ