co khmerwords

ពន្យល់ពាក្យខ្មែរ “កង”

១. ព្យញ្ជនៈ “ក”

“ក” ជាព្យញ្ជនៈទី១ ក្នុងវគ្គទី១ នៃព្យញ្ជនៈទាំង៣៣តួ

+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “កង” ដូចខាងក្រោម៖

-ពាក្យ “កង” (១) (កិ. វិ. ឬ គុ.) ដែលឮស៊ានរំពង, អឹងកង : ឮសូរកងរំពង, យំកងរំពង, ហ៊ោកងរំពង

-ពាក្យ “កង” (២) (កិ.) ចាប់ត្រកង, ធ្វើឲ្យមូលជាវង់ : កងចំបើងមួយកង, គោកងកន្ទុយ

-ពាក្យ “កង” (៣) (ន.) ពួក, ក្រុម, សង្កាត់, ចង្កោម : កងទ័ព, កងឃុំ, កងខេត្ត, កងធម៌

-ពាក្យ “កង” (៤) (ន.) ប្រដាប់មានវង់មូលសម្រាប់ពាក់ប្រហក : កងដៃ, កងជើង, កងក្រវិល ។ អ្វីៗដែលមានចំនួនល្មមត្រកង, ល្មមក្រសោបបាន : ឧសមួយកង, ស្មៅមួយកង

khmer wird 1 4

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់ដោយ ៖ ស្ការ (ភ្នំ)

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា