១. ព្យញ្ជនៈ “ឃ”
“ឃ” ជាព្យញ្ជនៈទី៤ នៃព្យញ្ជនៈទាំង៣៣តួ ក្នុងវគ្គទី១
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “ឃុំ” ដូចខាងក្រោម៖
-ពាក្យ “ឃុំ” (កិ.) ខាំងរក្សារមិនឲ្យទៅណាតាមអំពើចិត្ត : ឃុំមនុស្សទោសគ្នុងគុក។ (ន.) ដំណើរដែលឃុំ : នៅក្នុងឃុំមិនទាន់រួចនៅឡើយ។
-ពាក្យ “ឃុំ” (ន.) នាទីក្នុងអំណាចមេឃុំមួយ គឺប្រជុំភូមិច្រើន ឬ ទិចតាមបញ្ញត្តិរាជការរដ្ឋបាល : មន្រ្តីឃុំ, មេឃុំ, ប្រាក់សម្រាប់ឃុំ។ ឥឡូវនេះប្រើជា សង្កាត់ ; មេឃុំហៅថា ចៅសង្កាត់។
–ពាក្យ “ឃុំ” (គុ.) ដែលនៅក្ដៅឧណ្ហៗ : ទឹកឃុំ (គ្រាមភាសានិយាយតាមទម្លាប់ដោយភូមិស្រុកខ្លះ)។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ស្រូវ