១. ព្យញ្ជនៈ “ដ”
“ដ” ជាព្យញ្ជនៈទី១ ក្នុងវគ្គទី៣ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “ដែក” ដូចខាងក្រោម៖
-ពាក្យ “ដែក” (ន.) លោហជាតិមួយពួក កើតពីជាតិថ្មមានពណ៌ក្រមៅជាធាតុរឹងជាងលោហជាតិទាំងពូង, មានប្រយោជន៍ប្រើការបានច្រើយ៉ាងជាងលោហជាតិទាំងពូង ។ ដែកកណ្តារ ដែកស្រួចសម្រាប់ក្តារឬខៃទម្លុះសាច់ឈើ ។ ដែកខួង (ម. ព. ខួង) ដែកខៃសម្រាប់ខៃទម្លុះ ។ ដែកគាស់ ដែលមានសណ្ឋានឆែកជាចម្ពាមខាងចុង សម្រាប់គាស់ដកដែកគោល ។ ដែកគោល ដែលមានសណ្ឋានមូលតូចទ្រវែងមានក្បាល ខាងចុងស្រួចសម្រាប់បោះភ្ជាប់អ្វីៗ ។ ដែកចារ ដែកមូលឆ្មាស្រួច មានដងសម្រាប់ចារសាស្រ្តាស្លឹករឹត ។ ដែកឆាប ដែលមានបន្លាខ្លីញឹកសម្រាប់ឆាបធ្មេញរណារជាដើម ។ ដែកឈូស ដែកសម្រាប់ឈូសរំលីងឈើ ។ ដែកដុល ដែកដែលនៅទាំងដុំ (ម. ព. ដុល ផង) ។ ដែកថែប (ម. ព. ថែប) ។ ដែកពត់ ដែកសម្រាប់ពត់ធ្មេញរណារ ។ ដែកភ្លើង ដែកសម្រាប់ដំយកភ្លើង (ដែកភ្លើងមួយគ្រឿង មានដែកដំ១បំពង់ប៉ុយ១ថ្ម ១ដុំ) ។ (ម. ព. ឈើគូស ផង) ។ ដែកស្វាន (ម. ព. ស្វាន) ។ ដែកអង្រូស (ម. ព. អង្រូស ។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ស្រូវ