co khmerwords

ពន្យល់ពាក្យខ្មែរ “កង្កែប”

១. ព្យញ្ជនៈ “ក”

“ក” ជាព្យញ្ជនៈទី១ ក្នុងវគ្គទី១ នៃព្យញ្ជនៈទាំង៣៣តួ

+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “កង្កែប” ដូចខាងក្រោម៖

-ពាក្យ “កង្កែប” (ន.) ឈ្មោះសត្វទឹកមួយប្រភេទ មានជើង៤ ចេះហែលទឹក, មុជទឹក, លោតលើគោកក៏បាន ច្រើននៅអាស្រ័យនឹងទីក្បែរមាត់ទឹក ឬនឹងរន្ធដីក៏នៅបាន ។ កង្កែបបោប សាច់កង្កែបដែលគេធ្វើជាម្ហូប ហៅថា បោប

-ពាក្យ “កង្កែបកូប” (ន.) កង្កែបដែលមានរូបធំ យំឮសូរកូបៗ ។

-ពាក្យ “កង្កែបប្រុយ” (ន.) ឈ្មោះកង្កែបមួយប្រភេទ មាឌតូច ដងខ្លួនវែង ជើងវែងៗ, អ្នកស្រុកខ្លះហៅថា កូនស្ងើន

-ពាក្យ “កង្កែបអាចម៍គោ” (ន.) ឈ្មោះកង្កែបមួយប្រភេទ មាឌតូចប៉ុនគ្នានឹងកង្កែបប្រុយដែរ ប៉ុន្តែដងខ្លួនខ្លី ជើងក៏ខ្លីដែរ សម្បុរស្ទើរលឿង នៅតែក្នុងកំពាយអាចម៍គោលើគោក : កង្កែបអាចម៍គោហ៊ានលោតខាំពស់វែក មានន័យថារាស្ត្រតូចតាចហ៊ានប្រណាំងប្រជែងជាមួយនឹងមន្ត្រីមានស័ក្តិធំ (ព. ទ. បុ.) ។

khmer wird 1 4

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់ដោយ ៖ ស្ការ (ភ្នំ)

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា