co khmerwords

ពន្យល់ពាក្យខ្មែរ “ឋានៈ”

១. ព្យញ្ជនៈ “ឋ”

“ឋ” ជាព្យញ្ជនៈទី២ ក្នុងវគ្គទី៣ នៃព្យញ្ជនៈទាំង៣៣តួ

+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “ឋានៈ” ដូចខាងក្រោម៖

-ពាក្យ “ឋានៈ” (អានថា ថា-ន៉ៈ) (បា. ឋាន, សំ. ស្ថាន) ហេតុ, ដំណើរ, ទំនង : សេចក្តីនេះមានឋានៈគួរឲ្យជឿបាន ។ ងារ, មុខងារ, ថ្នាក់ងារ, ថ្នាក់ស័ក្តិយស : លោកមានឋានៈជាអ្វី? -មានឋានៈជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច, គួរកុំប្រកាន់ឋានៈពេក

khmer wird 1 4

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់ដោយ ៖ ស្ការ (ភ្នំ)

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា