co khmerwords

ពន្យល់ពាក្យខ្មែរ “ជ្រក់”

១. ព្យញ្ជនៈ “ជ”

“ជ” ជាព្យញ្ជនៈទី៣ ក្នុងវគ្គទី២ នៃព្យញ្ជនៈទាំង៣៣តួ

+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “ជ្រក់” ដូចខាងក្រោម៖

-ពាក្យ “ជ្រក់” (កិ.)​ ធ្វើជ្រក់, ផ្សំគ្រឿងម្ហូបដែលហៅថា ជ្រក់ ។ ពោលពាក្យបៀតបៀនស្ដីបន្ទោសញយៗ : គាត់ចេះតែជ្រក់រាល់ព្រឹករាល់ល្ងាច ។ ជ្រក់ជ្រេញ ស្ដី, ជេរ, បន្ទោសញយៗ ទាល់តែជ្រេញចិត្តគំនិត ។

-ពាក្យ “ជ្រក់” (ន.) របស់បរិភោគធ្វើដោយបន្លែ ឬដោយផ្កាឈើ, ផ្លែឈើដាក់ទឹកដាក់អំបិល ត្រាំទុកឲ្យមានរសជូរ : ជ្រក់ស្ពៃ, ជ្រក់ទំពាំង ។​ ម្ហូបមួយប្រភេទ ដែលផ្សំគ្រឿងធ្វើឲ្យកើតភ្លាមៗ មានបែបស្រដៀងនឹងសម្លម្ជូរ, ហៅថា សម្លក្រៅឆ្នាំង ក៏បាន ។

khmer wird 1 4

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា