co khmerwords

ពន្យល់ពាក្យខ្មែរ “តបៈ ឬ តបះ”

១. ព្យញ្ជនៈ “ត”

“ត” ជាព្យញ្ជនៈទី១ ក្នុងវគ្គទី៤ នៃព្យញ្ជនៈទាំង៣៣តួ

+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “តបៈ ឬ តបះ” ដូចខាងក្រោម៖

-ពាក្យ “តបៈ ឬ តបះ” (អានថា តៈប៉ៈ ឬ តៈបះ) ( ន. ) (សំ. តបស៑ > តបះ បា. ; តប) ការ​ប្រព្រឹត្ត​កាន់​វត្ត​យ៉ាង​តឹង​ដើម្បី​ធ្វើ​កាយ​និង​ចិត្ត​ឲ្យ​ស្ងប់។ ពាក្យ​នេះ​មាន​ន័យ​ច្រើន​យ៉ាង​ទៅ​ទៀត​គឺ ការ​ប្រព្រឹត្ត​រក្សា​ឧបោសថ​សីលផតាម​កាល​កំណត់ ដែល​ត្រូវ​រក្សា​ព្រម​ទាំង​ការ​រក្សា​ប្រជាជន​ឲ្យ​បាន​សេចក្ដី​សុខ​ស្រួល ហៅ​ថា តបះ របស់​ក្សត្រិយ៍​ជា​ម្ចាស់​ផែន​ដី; ការ​ប្រព្រឹត្ត​ខំ​ប្រឹង​សិក្សា​វេទមន្ត​ ព្រម​ទាំង​កាន់​វត្ត​ប្រតិបត្តិ​តាម​សណ្ដាប់​របស់​ពូជ​ព្រាហ្មណ៍ ហៅ​ថា តបះ របស់​ពួក​ព្រាហ្មណ៍; ការ​ប្រព្រឹត្ត​ធ្វើ​ទាន​រក្សា​សីល​តាម​កម្លាំង​សទ្ធានិង​ធនធាន ហៅ​ថា ​តបះ របស់​ប្រជាជន​ទាំងពួង; ការ​ប្រព្រឹត្ត​បរិភោគ​តែ​ផ្លែ​ឈើ​និង​មើម​ផ្សេង​ៗ ហៅ​ថា តបះ របស់​តាបស, ឥសី; ការ​ប្រព្រឹត្ត​កាន់​វត្ត​យ៉ាង​តឹង​ ធ្វើ​ខ្លួន​ឲ្យ​លំបាក​ហួស​ប្រមាណ មាន​ការ​ប្រព្រឹត្ត​តម​មិន​ស្លៀក​ដណ្ដប់, មិន​ដេក​លើ​គ្រឿង​ក្រាល ដេក​ផ្ទាល់​តែ​លើ​ផែន​ដី​ជាដើម ហៅ​ថា តបះ របស់​និគ្រន្ថ​តិរ្ថិយ​ចំ​ពួក​ខ្លះ ។ល។

khmer wird 1 4

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់ដោយ ៖ ស្រូវ

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា