co khmerwords

ពន្យល់ពាក្យខ្មែរ “ចក្ខុ”

១. ព្យញ្ជនៈ “ច”

“ច” ជាព្យញ្ជនៈទី១ ក្នុងវគ្គទី២ នៃព្យញ្ជនៈទាំង៣៣តួ

+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “ចក្ខុ” ដូចខាងក្រោម៖

-ពាក្យ “ចក្ខុ” (អានថា ច័ក-ខុ) (ន.) (បា. សំ. ចក្សស៊) អាយតនៈសម្រាប់មើល សម្រាប់ឃើញរូបផ្សេងៗ (ភ្នែក) ។ ចក្ខុន្រ្ទិយ (អានថា ច័ក ខុន-ទ្រី) ឥន្រ្ទិយគឺផ្នែក (ភ្នែកមានភ្នាក់ងារជាធំខាងការឃើញ) ។ ចក្ខុ-ទ្វារ ទ្វារភ្នែក ។ ចក្ខុនិមិត្ត (-មិត) ភ្នែកជាគ្រឿងសម្គាល់ ឬជាហេតុនៃរូបារម្មណ៍ ។ ចក្ខុបថ (-បៈ-ថៈ ឬ -បត់) (ន.) គន្លងនៃភ្នែក, ខ្សែជាប់ពីផ្នែកទៅ ដែលជាផ្លូវនៃរូបារម្មណ៍ ។ ចក្ខុបសាទ ឬ ចក្ខុប្រសាទ (-ប៉ៈសាត ឬ ប្រសាត) តួប្រស្រីថ្លាមានសណ្ឋានតូច (ក្នុងគម្ពីរខាងពុទ្ធសាសនាថា មានប្រមាណប៉ុនក្បាលចៃ) ដែលតាំងនៅត្រង់កណ្ដាលកែវភ្នែក, ប្រសាទនេះហើយដែលនាំឲ្យភ្លឺមើលឃើញរូបផ្សេងៗ, បើខូចប្រសាទនេះហើយ ក៏មើលអ្វីពុំឃើញហៅថា ងងឹត ឬ ខ្វាក់ ។ ចក្ខុរោគ រោគក្នុងភ្នែក, រោគដែលកើតក្នុងភ្នែក, ជម្ងឺភ្នែក ។ ចក្ខុវិកល (-វិ-កល) (ន. ឬ គុ.) វិកលនៃភ្នែក, ការខ្វាក់ភ្នែក, ដែលមានភ្នែកវិកល ។ ចក្ខុវិញ្ញាណ សេចក្ដីដឹងដែលកើតឡើងព្រោះអាស្រ័យភ្នែក សំដៅចំពោះត្រង់ដែលរូបមកប៉ះនឹងចក្ខុ ហើយកើតឡើងជាសេចក្ដីដឹង ។ ចក្ខុសម្ផស្ស (ស័ម-ផ័ស ឬ -សំផល់) ដំណើរដែលចក្ខុនិងរូបព្រមទាំងវិញ្ញាណខ្ទប់គ្នា ។ ចក្ខ្វាយតនៈ (ច័ក-ខ្វា-យ៉ៈ-តៈ-ន៉ៈ) អាយតនៈគឺចក្ខុ (ម. ព.អាយតនៈ ផង) ។

khmer wird 1 4

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា