១. ព្យញ្ជនៈ “ច”
“ច” ជាព្យញ្ជនៈទី១ ក្នុងវគ្គទី២ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “ចក្រ” ដូចខាងក្រោម៖
-ពាក្យ “ចក្រ” (អានថា ច័ក) (ន.) (សំ. បា. ចក្ក) កង់, កង់មានកាំ, អាវុធមានសណ្ឋានជាវង់មូលមានងៀងជាបន្លាជុំវិញ មានមុខមុត, មណ្ឌល, រង្វង់មូល, ប្រទេស, អាណាខេត្ត, ពួក, ហ្វូង, កងទ័ព, កណ្ដាប់ព័ទ្ធជុំវិញ …។
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)