co khmerwords

ពន្យល់ពាក្យខ្មែរ “ចក្រពត្តិ”

១. ព្យញ្ជនៈ “ច”

“ច” ជាព្យញ្ជនៈទី១ ក្នុងវគ្គទី២ នៃព្យញ្ជនៈទាំង៣៣តួ

+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “ចក្រពត្តិ” ដូចខាងក្រោម៖

-ពាក្យ “ចក្រពត្តិ” (អានថា ច័ក-ក្រៈព័ត ឬ ច័ក-ក្រ-ព័ត) (ន.) (សំ. ចក្រ-វិរ្តិន, បា. ចក្កវត្តិ “ស្ដេចដែលញ៉ាំងចក្រឲ្យប្រព្រឹត្តទៅបាន”) បរមក្សត្រដែលមានបុណ្យអំណាចដ៏ពន្លឹក មានចក្រកើតសម្រាប់បុណ្យ, អាចត្រាស់ប្រើចក្រនោះឲ្យប្រព្រឹត្តទៅគ្រប់ទីតំបន់បានតាមត្រូវការ ឥតមានទើសទាក់, ទ្រង់មានឥទ្ធានុភាពច្រើនជាអនេក, ជាម្ចាស់លើទ្វីបក្នុងពិភពលោក, ទ្រង់ប្រព្រឹត្តសុចរិតធម៌ និងទសពិធរាជធម៌ ខ្ជាប់ខ្ជួនមិនមានល្អៀង ហើយអាចប្រដៅពួកមនុស្សឲ្យប្រព្រឹត្តល្អផង : ស្ដេចចក្រពត្តិ ។  

khmer wird 1 4

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា