co khmerwords

ពន្យល់ពាក្យខ្មែរ “ចង”

១. ព្យញ្ជនៈ “ច”

“ច” ជាព្យញ្ជនៈទី១ ក្នុងវគ្គទី២ នៃព្យញ្ជនៈទាំង៣៣តួ

+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “ចង” ដូចខាងក្រោម៖

-ពាក្យ “ចង” (កិ.) កួចភ្ជាប់គ្នា, ព័ន្ធព័ទ្ធមុខគ្នា, ធ្វើឱ្យជាចំណង : ចងខ្សែ, ចងក្រៀក, ចងខ្សែដៃ ។ ចងកំហឹង ឬ ចងក្រោធ គឺកួចកាន់ផ្ងំកំហឹងទុក មិនស្រាយ មិនរំលត់ ។ ចងគំនុំ គឺចងគុំបម្រុងនឹងព្យាបាទ ។ ចងចិត្ត គឺតាំងចិត្តកួចកាន់មិនលែង ។ ចងដៃ គឺយកអំបោះមង្គលចងដៃបញ្ជប់ព្រលឹង, យកប្រាក់ ឬ ទ្រព្យរបស់ណាមួយប្រគល់ឲ្យក្នុងកាលដែលមានអាពាហ៍ពិពាហ៍ ឬ ក្នុងការមង្គលឯទៀតក៏ហៅ ចងដៃ ដែរ ។ ចងទោស គឺប្រកាន់ទោសមិនលែង ។ ចងពន្ធ ឬ ចងស្ពានមេត្រី គឺផ្សំផ្គុំកូនប្រុសស្រីបានគ្នាជាប្ដីប្រពន្ធ ។ ចងពៀរ គឺកពៀរឲ្យមានជាប់ទៅក្នុងអនាគតកាល ឬក្នុងជាតិខាងមុខ ។ ចងមេត្រី គឺចងចិត្តរាប់អានគ្នាជាមិត្រសំឡាញ់ទុកជាញាតិជិតខាង ។ល។

khmer wird 1 4

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា