១. ព្យញ្ជនៈ “ត”
“ត” ជាព្យញ្ជនៈទី១ ក្នុងវគ្គទី៤ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “តម្រិះ” ដូចខាងក្រោម៖
-ពាក្យ “តម្រិះ” (អានថា តំ-រ៉ិះ) ( ន. ) សេចក្ដីត្រិះ, សេចក្ដីរិះគិត : មនុស្សមានតម្រិះល្អ គឺមនុស្សដែលមានសេចក្ដីរិះគិតត្រូវ ។ សៀមយកទៅប្រើជា ដាំរិ , បំប្លែងចេញពីពាក្យ ត្រិ (អ. ថ. ទ្រិ) ត្រិ នេះក៏គឺ ត្រិះ (ត្រិះរិះ) របស់ខ្មែរនឹងឯង; ពាក្យខ្មែរយើងថា តម្រិះ ជា ន. របស់ ត្រិះ; រាជសព្ទ ប្រើជា កិ. ថា ទ្រង់ព្រះតម្រិះ គឺទ្រង់មានព្រះយោបល់ត្រិះរិះ, រិះរេ (សៀមប្រើជា រ. ស. ដែរថា សុងផ្រៈដាំរិ គឺទ្រង់ព្រះតម្រិះហ្នឹងឯង) ។
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ស្រូវ