co khmerwords

ពន្យល់ពាក្យខ្មែរ “តេន”

១. ព្យញ្ជនៈ “ត”

“ត” ជាព្យញ្ជនៈទី១ ក្នុងវគ្គទី៤ នៃព្យញ្ជនៈទាំង៣៣តួ

+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “តេន” ដូចខាងក្រោម៖

-ពាក្យ “តេន” ( កិ. ) ស្លាប់, ងាប់ : តេន​ទៅ​ហើយ !; តេន​ឲ្យ​ស្រឡះ​ទៅ ! ឮ​ថា​វា​ឈឺ មិន​ទាន់​បាន​ទៅ​សួរ​វា​ផង ស្រាប់​តែ​វា​តេន​ទៅ​ហើយ ! (ព. សា. ច្រើន​ប្រើ​ចំពោះ​តែ​ការ​ត្លុក​កំប្លែង) ។ ពាក្យ​នេះ​ជាប់​មក​ពី​បាលី​ថា តេនមរណំ ជា​អង្គ​ទី៥របស់​បាណាតិបាតដែល​មាន​ន័យ​ថា “សត្វ​ស្លាប់ ព្រោះ​ព្យាយាម​នោះ ឬ​ព្រោះ​ការ​ខ្នះខ្នែង​សម្លាប់​នោះ” គឺ​យក​តែ​ត្រឹម​ពាក្យ “តេន” មួយ​កំណាត់​ខាង​ដើម​ប៉ុណ្ណោះដែល​មាន​ន័យ​ថា “ព្រោះ​ព្យាយាម​នោះ” មក​សន្មត​ប្រើ​ថា​ស្លាប់ ទេ​ដឹង ?

khmer wird 1 4

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់ដោយ ៖ ស្រូវ

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា