១. ព្យញ្ជនៈ “ត”
“ត” ជាព្យញ្ជនៈទី១ ក្នុងវគ្គទី៤ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “តំណាប់” ដូចខាងក្រោម៖
-ពាក្យ “តំណាប់” ( ន. ) បង្អែមគោក, ក្រៀមដែលគេធ្វើដោយផ្លែ, មើម, ឫស, ដើម, សំបក : តំណាប់ត្រឡាច, តំណាប់ចេក, តំណាប់ខ្ញី, តំណាប់ដំឡូង, តំណាប់មើមសាមសិប, តំណាប់គល់ល្ហុង (ល្ហុងស៊ីផ្លែ), តំណាប់សំបកក្រូចសើច ឬក្រូចត្លុង ។ល។ ប្រើជាដំណាប់ ក៏មាន, ត្រូវប្រើ តំណាប់ វិញ ។
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ស្រូវ