co khmerwords

ពន្យល់ពាក្យខ្មែរ “តំណាល”

១. ព្យញ្ជនៈ “ត”

“ត” ជាព្យញ្ជនៈទី១ ក្នុងវគ្គទី៤ នៃព្យញ្ជនៈទាំង៣៣តួ

+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “តំណាល” ដូចខាងក្រោម៖

-ពាក្យ “តំណាល” ( កិ. ) និយាយ​បូរបាច់, ប្រាប់, ថ្លែង, ពោលពណ៌នានូវ​រឿង, ហេតុ, ដំណើរអ្វី​មួយ ដែល​កន្លង​ហួស​ទៅយូរ​ហើយឲ្យ​គេ​ស្ដាប់ : ជីតា​ខ្ញុំ​បាន​តំណាល​ថា កាល​ជំនាន់​គាត់​ពី​ក្មេង ក្នុង​ប្រទេស​ខ្មែរ​យើង ស្រូវ ៨០ ថាំង​រាយ​ថ្លៃ​មួយ​ណែន (១៦ រៀល), ប៉ុន្តែ​កាល​ក្នុង​ជំនាន់​នោះ​ក្រ​ប្រាក់​ណាស់, ខ្ញុំ​ចេះ​រឿង​នេះ​ដោយ​សារ​ចាស់​ៗ​តំណាល​ប្រាប់ ។

-ពាក្យ “តំណាល” ( ន. ) រឿង​ក្នុង​សម័យ​បុរាណ​ព្រេង​នាយ, រឿង​ដែល​គេ​បាន​ដឹង​ដោយ​សារ​ចាស់​ទុំ​និយាយ​ប្រាប់​ត​ៗ​គ្នា​មក, ច្រើន​ប្រើ​ផ្សំ​ជាមួយ​នឹង​ពាក្យ រឿង មាន​ទំនង​ស្ទើរ​ជា គុ. : រឿង​តំណាល រឿង​បរម្បរា ។ (ស. ប្រើ​ពាក្យ​នេះ​ជា តាំនាន អ. ថ. តាំន៉ាន; ខ្មែរ​ខ្លះ​ច្រឡំ ក៏​និយាយ​ថា តំណាន) ។

khmer wird 1 4

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់ដោយ ៖ ស្រូវ

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា